រថយន្ត០២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ

ថ្ងៃពុធ 8 កុម្ភៈ 2023, 11:7

ខេត្តបាត់ដំបង៖ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំតែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣និង១៥នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី០៨.ខែកុម្ភះ ឆ្ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកហាយវេ ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់  ក្រុងបាត់ដំបង ។


  ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដម៉ាកCAMRY ពណ៌ សមួយគ្រឿង ពាក់ ស្លាក លេខ  ភ្នំពេញ 2BM-0705 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏ស្រាប់តែមានរថយន្តកូរ៉េដឹកទំទិញ ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0487បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង និងបានជ្រុលទៅបុកគៀរពេញទំហឹងបណ្តាលអោយរថយន្តម៉ាកCAMRY រងការខូចខាតមួយចំហៀងយ៉ាងដំណំតែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ 

  ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុ តែភាគីខាងរថយន្តទាំងពីរគ្រឿងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តCAMRYទាមទារសំណងចំនួន២០០០ដុល្លារ ក្រោយមកបញ្ចប់គ្នានៅត្រឹមតែ ១០០០ដុល្លារ។

រថយន្ត០២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ
រថយន្ត០២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ
រថយន្ត០២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ
រថយន្ត០២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ
រថយន្ត០២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ
រថយន្ត០២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ

PLB Banner on article detail