បញ្ជូនខ្លួនបុរស០២នាក់ក្រោយបន្លំខ្លួនធ្វេីជាសមត្ថកិច្ចកំហែងទារ ប្រាក់ពីជនរងគ្រោះ

ថ្ងៃច័ន្ទ 6 កុម្ភៈ 2023, 20:35

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  នាថ្ងៃទី ០៦ ខែ  កុម្ភៈ  ឆ្នាំ២០២៣ នេះ បានបញ្ជូនខ្លួនមនុស្សចំនួន០២នាក់ទៅកាន់អយ្យការ នៃសាលាដំបូងខេត្តដេីម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់ចំពោះបទកំហែង យក។ 

បុរសទាំងពីរនាក់ដែលត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អយ្យការ នៃសាលាដំបូងខេត្តនាថ្ងៃនេះរួមមាន ទី១-ឈ្មោះ ឯម  សុវិសាល  ភេ ទប្រុស  អាយុ  ៣៤ ឆ្នាំ  និងទី២-ឈ្មោះ  ឯម  សុវិសេដ្ឋ  ភេទប្រុស  អាយុ  ៣៤ ឆ្នាំ  ដែលទាំង ០២  នាក់មានទីលំនៅក្នុងភូមិរតនៈ  សង្កាត់ រតនៈ  ក្រុងបាត់ដំបង  ខេត្ត បាត់ដំបង ។ 

សមត្ថកិច្ចបានបញ្ជាក់ថា ការអនុវត្តនូវវិធានការនេះគឺស្របតាមពាក្យបណ្តឹង របស់ជនរងគ្រោះ  ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ  សាត  គឹមសាន  ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង  និងដោយមានការសម្រប  សម្រួលលេីនីតិវិធីពីឯកឧត្តម កែវ  សុជាតិ  ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង  ដែលការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីថ្ងៃទី០៤  ខែកុម្ភៈ  ឆ្នាំ  ២០២៣ វេលាម៉ោង  ១៧និង២០ នាទី  នៅ ចំណុច ផ្សារ ភូពុយ  ស្ថិតនៅ ក្នុង ភូមិ អញ្ចាញ  សង្កាត់ អូរចារ  ក្រុងបា ត់ដំបង   និងចំណុច ភូមិ រតនៈ  សង្កាត់ រតនៈ  ក្រុងបាត់ដំបង  ដោយដកហូតបាន ៖
-  ទូរស័ព្ទ ដៃ  ចំនួន ០៥ គ្រឿង  
-  រថយន្ដ ម៉ាក  TOYOTA Revo ពណ៌ ស  ពាក់ ស្លាក លេខ  បាត់ដំបង  2C-4428
- រថយន្ដ  ម៉ាក  NISSAN NAVARAពណ៌ ស  ពាក់ស្លាកលេខ  ភ្នំពេញ  2AS-9124 ។

បញ្ជូនខ្លួនបុរស០២នាក់ក្រោយបន្លំខ្លួនធ្វេីជាសមត្ថកិច្ចកំហែងទារ ប្រាក់ពីជនរងគ្រោះ
បញ្ជូនខ្លួនបុរស០២នាក់ក្រោយបន្លំខ្លួនធ្វេីជាសមត្ថកិច្ចកំហែងទារ ប្រាក់ពីជនរងគ្រោះ
បញ្ជូនខ្លួនបុរស០២នាក់ក្រោយបន្លំខ្លួនធ្វេីជាសមត្ថកិច្ចកំហែងទារ ប្រាក់ពីជនរងគ្រោះ
បញ្ជូនខ្លួនបុរស០២នាក់ក្រោយបន្លំខ្លួនធ្វេីជាសមត្ថកិច្ចកំហែងទារ ប្រាក់ពីជនរងគ្រោះ
បញ្ជូនខ្លួនបុរស០២នាក់ក្រោយបន្លំខ្លួនធ្វេីជាសមត្ថកិច្ចកំហែងទារ ប្រាក់ពីជនរងគ្រោះ
បញ្ជូនខ្លួនបុរស០២នាក់ក្រោយបន្លំខ្លួនធ្វេីជាសមត្ថកិច្ចកំហែងទារ ប្រាក់ពីជនរងគ្រោះ
បញ្ជូនខ្លួនបុរស០២នាក់ក្រោយបន្លំខ្លួនធ្វេីជាសមត្ថកិច្ចកំហែងទារ ប្រាក់ពីជនរងគ្រោះ

PLB Banner on article detail

អត្ថបទពេញនិយម