បើកបរលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូថរថយន្តបណ្តាលអោយរងរបួសធ្ងន់

ថ្ងៃច័ន្ទ 6 កុម្ភៈ 2023, 16:53

ខេត្តបាត់ដំបង៖ បុរសម្នាក់រងរបួសជើងធ្ងន់ធ្ងរក្រោយជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូថរថយន្តដែលកំពុងស៊ីញ៉ូបត់ឆ្វេង  ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៣ និង១០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ និងតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស(PRIUS)មួយគ្រឿងពាក់ស្លាក ភ្នំពេញ 2AJ-7827 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ជិតចំណុចកើតហេតុខាងលើរថយន្តបានស៊ីញ៉ូអែបបត់ឆ្វេង ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 1T-1305 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកគូថពីក្រោយបណ្តាលអោយអ្នកបើកបររងរបួសជើងធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុនិងបានដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងពីរត្រូវបានធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

PLB Banner on article detail

អត្ថបទពេញនិយម