ដកហូតម៉ូតូចំនួន ៤១គ្រឿង ខណៈពលរដ្ឋជាច្រើននាក់លួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់

ថ្ងៃអាទិត្យ 5 កុម្ភៈ 2023, 8:11

ខេត្តបាត់ដំបង,កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន នៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលដកហូតយកម៉ូតូចំនួន ៤១គ្រឿងពីមន្ត្រីជំនាញនៅចំណុចជាប់មាត់អូរព្រំដែន កម្ពុជា-ថៃ ត្រង់ចំណុច៩៩ ស្ថិតក្នុងក្រុមទី ០៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោក ខុង យ៉ាតលួង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដី (គីឡូ១៣ ) បានបញ្ជាក់ថា ម៉ូតូដែលលោកនិងមន្ត្រីនគរបាលអន្តោប្រវេសន៍បានធ្វើការប្រគល់ជូនទៅអោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូននាពេលនេះ គឺជាម៉ូតូដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋដែលផ្ញើរទុកនៅផ្ទះឈ្មោះ ស្រ៊ុន គឹមហ័ង់ ភេទស្រី អាយុប្រហែលជាង ៤០ឆ្នាំមានទីលំនៅជាប់អូរព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុច៩៩ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ដោយម្ចាស់ម៉ូតូទាំងអស់បានធ្វើដំណើរឆ្លងដែនដោយខុសច្បាប់តាមច្រករបៀងចូលទៅក្នុងប្រទេសថៃ ។

ក្រោយពេលប្រគល់ទទួលរួចហើយ  ម៉ូតូទាំងអស់ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន បន្ទាប់មកមានប្រជាពលរដ្ឋ ដែលជាម្ចាស់ម៉ូតូចំនួន ៣៥នាក់ក្នុងនោះប្រុស ២៧នាក់បានឆ្លងដែនចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការសាកសួរបំភ្លឺ និងពន្យល់ណែនាំអប់រំអំពីផ្លូវច្បាប់ពាក់ពន្ធ័ករណីឆ្លងដែនខុសច្បាប់ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនិងប្រគល់ម៉ូតូទៅឲ្យពួកគាត់ប្រើប្រាស់វិញផងដែរ។

 ដោយឡែកម៉ូតូដែលនៅសល់ចំនួន ០៦ គ្រឿងនិងម៉ូតូកង់បី០១គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចនៅតែបន្តធ្វើការស្រាវជ្រាវរកម្ចាស់នៅពេលពួកគាត់វិលត្រឡប់មកពីប្រទេសថៃវិញ ដើម្បីហៅមកអប់រំណែនាំធ្វើកិច្ចសន្យាដោយអោយបងប្អូនប្រជាពលរដ្ឋបញ្ឈប់នៅការលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃបន្តទៀតជៀសវាងមានហានីភ័យណាមួយកើតឡើងជាយថាហេតុ។

PLB Banner on article detail