ស្ត្រីម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

ថ្ងៃពុធ 1 កុម្ភៈ 2023, 11:9

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៥នាទី ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី ២១ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

បើតាមការលើកឡើងពីឈ្មោះ សាយ អាងលី ភេទស្រី អាយុ៧៥ឆ្នាំដែលត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះបានអោយដឹងថា ប្អូនស្រីរបស់ខ្លួនឈ្មោះ ថូ លាភ ភេទស្រី អាយុ៧២ឆ្នាំ មុខរបរ (គ្មាន) រស់នៅភូមិឃុំកេីតហេតុខាងលេី ហើយនៅវេលាម៉ោង ២៣និង០០នាទី ថ្ងៃទី៣១  ខែមករា ឆ្នាំ ២០២៣ ខណៈដែលខ្ញុំបានភ្ញាក់ពីដំណេក មិនបានឃើញប្អូននៅដេកនៅលើគ្រែទេ ពេលនោះខ្លួនក៏បានដើររកប្អូនស្រីនៅខាងមុខផ្ទះ ក៏ប្រទះឃើញសាកសពរបស់ប្អូនស្រី ព្យួរកនិងកន្សែងក្រណាត់ពណ៌ក្រហមនៅនឹងកូនឈើស្នួរដើមប្រេងខ្យល់ ចងសម្រាប់ហាត់ប្រាណមុខផ្ទះបាត់ទៅហើយ ភ្លាមនោះខ្លួនក៏ផ្ដល់ព័ត៌មានមកសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទៅលើសាកសពរួចរាល់ ក៏បានធ្វើកំណត់ហេតុប្រគល់ទៅអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។

ស្ត្រីម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
ស្ត្រីម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
ស្ត្រីម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
ស្ត្រីម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

PLB Banner on article detail