រថយន្តដឹកទំនិញធុនធ្ងន់សង្ស័យផ្ទុកលើសទម្ងន់បានផ្អៀងចាក់ជីចោលពេញផ្លូវ

ថ្ងៃច័ន្ទ 30 មករា 2023, 12:43

ខេត្តបាត់ដំបង៖ រថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿងសង្ស័យផ្ទុកលើសទម្ងន់បានផ្អៀងមួយចំហៀងចាក់ជីចោលពេញផ្លូវបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅវេលាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវកោងមួយកន្លែងស្ថិតក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនកើតហេតុគេឃើញរថយន្តដឹកទំនិញធុនធ្ងន់ម៉ាក HUYNDAI ពណ៌ខៀវ មួយគ្រឿងផ្ទុកជីពេញ បើកបរដោយបុរសម្នាក់ដែលអះអាងថាដឹកចេញពីខេត្តបន្ទាយមានជ័យ តាមបណ្តោយផ្លូវជាតិលេខ៥ គោលដៅឆ្ពោះមកខេត្តបាត់ដំបង លុះមកដល់ចំណុចផ្លូវកោងក្នុងភូមិសាស្ត្រខាងលើក៏ស្រាប់តែផ្អៀងទ្រុងចង់ក្រឡាប់ និងជ្រុះជីពេញផ្លូវ ទើបតៃកុងបង្ខំចិត្តឈប់ចតចោលដើម្បីរើទំលាក់ចុះមកដី។

ក្រោយពេលកើតហេតុក្រុមមន្ត្រីជំនាញបានចុះទៅពិនិត្យសួរនាំ ដោយខាងតៃកុងរថយន្តបានអះអាងថា ជីនៅក្នុងរថយន្តគឺមានចំនួន ១០០០ការ៉ុងតែមិនបានបង្ហាញវិក័យប័ត្រនោះទ តែបើទោះបីយ៉ាងណា បើតាមការលើកឡើងពីមន្ត្រីជំនាញ សម្រាប់ចំនួនមួយនេះ បើយើងគុណទៅនិងទម្ងន់ក្នុងមួយការ៉ុង៥០គីឡូក្រាម បូករួមជាមួយទម្រង់កង់ វាមិនក្រោមពី៧០តោននោះទេ ដូច្នេះទើបមន្ត្រីជំនាញរឹបអូសយករថយន្តនិងទំនិញទៅថ្លឹងដើម្បីធ្វើការផាកពិន័យ និងឃាត់រថយន្តទុករយៈពេល០១ឆ្នាំផងដ

រថយន្តដឹកទំនិញធុនធ្ងន់សង្ស័យផ្ទុកលើសទម្ងន់បានផ្អៀងចាក់ជីចោលពេញផ្លូវ
រថយន្តដឹកទំនិញធុនធ្ងន់សង្ស័យផ្ទុកលើសទម្ងន់បានផ្អៀងចាក់ជីចោលពេញផ្លូវ
រថយន្តដឹកទំនិញធុនធ្ងន់សង្ស័យផ្ទុកលើសទម្ងន់បានផ្អៀងចាក់ជីចោលពេញផ្លូវ
រថយន្តដឹកទំនិញធុនធ្ងន់សង្ស័យផ្ទុកលើសទម្ងន់បានផ្អៀងចាក់ជីចោលពេញផ្លូវ
រថយន្តដឹកទំនិញធុនធ្ងន់សង្ស័យផ្ទុកលើសទម្ងន់បានផ្អៀងចាក់ជីចោលពេញផ្លូវ
រថយន្តដឹកទំនិញធុនធ្ងន់សង្ស័យផ្ទុកលើសទម្ងន់បានផ្អៀងចាក់ជីចោលពេញផ្លូវ
រថយន្តដឹកទំនិញធុនធ្ងន់សង្ស័យផ្ទុកលើសទម្ងន់បានផ្អៀងចាក់ជីចោលពេញផ្លូវ
រថយន្តដឹកទំនិញធុនធ្ងន់សង្ស័យផ្ទុកលើសទម្ងន់បានផ្អៀងចាក់ជីចោលពេញផ្លូវ
រថយន្តដឹកទំនិញធុនធ្ងន់សង្ស័យផ្ទុកលើសទម្ងន់បានផ្អៀងចាក់ជីចោលពេញផ្លូវ

PLB Banner on article detail

អត្ថបទពេញនិយម