ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយលួចដុតផ្ទះពលរដ្ឋឆេះអស់០១ខ្នងទាំងស្រុង

ថ្ងៃសុក្រ 27 មករា 2023, 9:37

ខេត្តបាត់ដំបង ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌលឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពលួចដុតផ្ទះពលរដ្ឋឆេះអស់០១ខ្នងទាំងស្រុងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៣  ស្ថិតនៅចំណុចក្រុមទី០៣ ភូមិ តាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្ត បាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ យ៉ុង​ វេត ហៅ​ វ៉ា​ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង ដោយជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចដុតផ្ទះពលរដ្ឋ០១ខ្នងទំហំ ៤ម៉ែត្រx១២ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្ដា​ ប្រក់ស័ង្កសី​ ដែលមានម្ចាស់ឈ្មោះ តាន់​ សុខមេសា ភេទប្រុស​ អាយុ៣៧ឆ្នាំ​ រស់នៅភូមិ កម្មករ​ សង្កាត់ ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង  ហើយសម្ភារខូចខាតសរុបគិតជាទឹកប្រាក់អស់ប្រហែលចំនួន ៧៥០០ដុល្លា។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននិងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋខាង ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់.។

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយលួចដុតផ្ទះពលរដ្ឋឆេះអស់០១ខ្នងទាំងស្រុង
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយលួចដុតផ្ទះពលរដ្ឋឆេះអស់០១ខ្នងទាំងស្រុង
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយលួចដុតផ្ទះពលរដ្ឋឆេះអស់០១ខ្នងទាំងស្រុង
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយលួចដុតផ្ទះពលរដ្ឋឆេះអស់០១ខ្នងទាំងស្រុង
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយលួចដុតផ្ទះពលរដ្ឋឆេះអស់០១ខ្នងទាំងស្រុង
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយលួចដុតផ្ទះពលរដ្ឋឆេះអស់០១ខ្នងទាំងស្រុង
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយលួចដុតផ្ទះពលរដ្ឋឆេះអស់០១ខ្នងទាំងស្រុង

PLB Banner on article detail