គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងដីចំការពោត

ថ្ងៃពុធ 25 មករា 2023, 14:33

ខេត្តបាត់ដំបង៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងដីចំការពោតក្បែរជើងភ្នំមួយកន្លែងស្ថិតក្នុងភូមិបរិបូណ៌ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី២៤ ខែមករាឆ្នាំ២០២៣ មានប្រជាពលរដ្ឋឈ្មោះ អ៊ូ សារុំ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិបរិបូណ៌ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានរាយការណ៍ថារូបគាត់បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់នៅចំណុចដីចំការពោតជើងភ្នំជ្រាញ់ ស្ថិតក្នុងភូមិបរិបូណ៌ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានដំណឹងខាងលើភ្លាម សមត្ថកិច្ចបានចុះទៅមើលនិងបានរាយការណ៍ជូន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( CMAC )មកពិនិត្យមើលនិងបានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌទាំងពីរគ្រាប់ក្នុងនោះមាន គ្រាប់បែកដៃS1 ចំនួន១គ្រាប់ និង មីនPMN2 ចំនួន១គ្រាប់ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់ជូនទៅអោយមន្ត្រីខាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( CMAC ) ដើម្បីយកទៅធ្វ់ើការដុតកំទេចចោលផងដែរ ។
  

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងដីចំការពោត
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងដីចំការពោត
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងដីចំការពោត
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងដីចំការពោត
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងដីចំការពោត
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងដីចំការពោត
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងដីចំការពោត

PLB Banner on article detail