ក្មេងប្រុសម្នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃច័ន្ទ 23 មករា 2023, 15:48

ខេត្តបាត់ដំបង៖ ក្មេងប្រុសអាយុ០៦ឆ្នាំម្នាក់ចុះលេងទឹកស្រះដែលមានជម្រៅជ្រៅក៏បណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២២.ខែមករា.ឆ្នាំ២០២៣ នៅចំណុចក្រុមទី៣០ ភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ក្ក្មេងប្រុសរងគ្រោះឈ្មោះ គន សុខហ៊ាន អាយុ ០៦ឆ្នាំរស់នៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលក្មេងប្រុសរងគ្រោះខាងលើបានចុះលេងទឹកស្រះដែលមានជម្រៅជ្រៅ និងមិនមានមនុស្សចាស់មើលថែក៏បណ្តាលអោយលង់ស្លាប់តែម្តង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សពអោយខាងអាណាព្យាបាលយករៀបចំធ្វើកិច្ចទៅតាមប្រពៃណី។
                            

ក្មេងប្រុសម្នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail