សមត្ថកិច្ចបង្ក្រាបល្បែងភ្នាល់ជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស ១២នាក់

ថ្ងៃច័ន្ទ 28 វិច្ឆិកា 2022, 8:15

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបករណីលួចលាក់ប្រមូលផ្តុំលេងល្បែងស៊ីសងជល់មាន់ខុសច្បាប់មួយកន្លែងក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា កិច្ចចុះប្រតិបត្តិការបង្ក្រាបករណីខាងលើនេះធ្វើឡើងកាលពីថ្ងៃទី​២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នៅត្រង់ចំណុចក្រុមទី០៩​ ស្ថិតក្នុងភូមិ​អូរតានប់​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ ក្នុងបទល្មើសជាក់ស្តែងនគរបាលជំនាញក្រសោបបានអ្នកពាក់ព័ន្ធសរុបចំនួន ១២នាក់ ដែលភាគច្រើនអ្នកទាំងអស់គ្នាមានទីលំនៅ ក្នុងសង្កាត់​ក្តុល​ដូនទាវ​ និងសង្កាត់​ស្លាកែត ក្នុងក្រុងបាត់ដំបង និងបានដកហូតវត្ថុតាងល្មើសជាច្រើនរួមមាន÷ មាន់​ជល់​ចំនួន​ ០២​ក្បាល, ម៉ូតូ​ចំនួន​ ០៨​គ្រឿង, រថយន្ត​ ០១​គ្រឿង​ ស៊ុម​, សង្វៀន និងសម្ភារ:ពាក់ព័ន្ធផ្សេងទៀតផងដែរ។

ក្រោយពីឃាត់ខ្លួនចំពោះមុខកម្លាំងការិយាល័យ​ជំនាញ​បាននឹងកំពុងកសាង​សំណុំរឿងទៅលើជនពាក់ព័ន្ធទាំងអស់ ព្រមទាំងវត្ថុតាងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការ​បន្ត​តាម​នីតិវិធី​៕

សមត្ថកិច្ចបង្ក្រាបល្បែងភ្នាល់ជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស ១២នាក់
សមត្ថកិច្ចបង្ក្រាបល្បែងភ្នាល់ជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស ១២នាក់
សមត្ថកិច្ចបង្ក្រាបល្បែងភ្នាល់ជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស ១២នាក់

PLB Banner on article detail