រថយន្តម៉ាសដា(mazda)បុកម៉ូតូបើក បញ្ច្រាស់ផ្លូវបណ្តាលអោយអ្នកបើកបរម្នាក់សន្លប់ស្តូកស្តឹង

ថ្ងៃសុក្រ 25 វិច្ឆិកា 2022, 18:38

ខេត្តបាត់ដំបង៖ បុរសវ័យចំណាស់ម្នាក់បានសន្លប់ស្តូកស្តឹងបន្ទាប់ពីជិះម៉ូតូឆ្លងបញ្ច្រាសផ្លូវត្រូវរថយន្តបុកអូសជិត១០ម៉ែត្រនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្បែររង្វង់មូលព្រះនរាយណ៍(ដៃប្រាំបី) ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1M-3391 បើកបរដោយបុរសវ័យចំណាស់ម្នាក់ឈ្មោះ ហីង សារឿន ហៅ កុងកា អាយុ៧៧ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង បើកចេញពីកន្លែងចាក់សាំង និងបញ្ច្រាសផ្លូវភ្លោះ ក្នុងទិសដៅពីលិចទៅកើតបានបន្តិចក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ម៉ាសដា(mazda)ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-3199បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចនិងបានជ្រុលទៅបុកម៉ូតូពេញទំហឹងអូសជិត១០ម៉ែត្រ បណ្តាលអោយអ្នកបើកបរម៉ូតូសន្លប់មួយសន្ទុះក៏ដឹងខ្លួនវិញ ភ្លាមនោះម្ចាស់រថយន្តបានលើកដាក់ក្នុងរថយន្តដឹកទៅសង្គ្រោះព្យាបាលនៅឯមន្ទីរផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប់៕

រថយន្តម៉ាសដា(mazda)បុកម៉ូតូបើក បញ្ច្រាស់ផ្លូវបណ្តាលអោយអ្នកបើកបរម្នាក់សន្លប់ស្តូកស្តឹង
រថយន្តម៉ាសដា(mazda)បុកម៉ូតូបើក បញ្ច្រាស់ផ្លូវបណ្តាលអោយអ្នកបើកបរម្នាក់សន្លប់ស្តូកស្តឹង
រថយន្តម៉ាសដា(mazda)បុកម៉ូតូបើក បញ្ច្រាស់ផ្លូវបណ្តាលអោយអ្នកបើកបរម្នាក់សន្លប់ស្តូកស្តឹង
រថយន្តម៉ាសដា(mazda)បុកម៉ូតូបើក បញ្ច្រាស់ផ្លូវបណ្តាលអោយអ្នកបើកបរម្នាក់សន្លប់ស្តូកស្តឹង
រថយន្តម៉ាសដា(mazda)បុកម៉ូតូបើក បញ្ច្រាស់ផ្លូវបណ្តាលអោយអ្នកបើកបរម្នាក់សន្លប់ស្តូកស្តឹង
រថយន្តម៉ាសដា(mazda)បុកម៉ូតូបើក បញ្ច្រាស់ផ្លូវបណ្តាលអោយអ្នកបើកបរម្នាក់សន្លប់ស្តូកស្តឹង
រថយន្តម៉ាសដា(mazda)បុកម៉ូតូបើក បញ្ច្រាស់ផ្លូវបណ្តាលអោយអ្នកបើកបរម្នាក់សន្លប់ស្តូកស្តឹង
រថយន្តម៉ាសដា(mazda)បុកម៉ូតូបើក បញ្ច្រាស់ផ្លូវបណ្តាលអោយអ្នកបើកបរម្នាក់សន្លប់ស្តូកស្តឹង

PLB Banner on article detail