សាប៊ូ Liby

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៦នាក់ពាក់ព័ន្ធករណីឆក់​កាបូប​ និង​ ទូរស័ព្ទ​ដៃ​ ចំនួន​០៤​ករណី​ផ្សេងគ្នា

ថ្ងៃពុធ 23 វិច្ឆិកា 2022, 8:44

ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន០៦នាក់ត្រូវបានកម្លាំងក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ដែលដឹកនាំដោយលោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ចុះ​ប្រតិបត្តិការ​បង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធករណីលួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យក​កាបូប​ និង​ ទូរស័ព្ទ​ដៃ​ )​ ចំនួន​០៤​ករណី​ផ្សេងគ្នា។

លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង បានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន
/ទី១-ឈ្មោះ​ ខៀវ​ យ៉ា​ អាយុ​ ៣៦​ឆ្នាំ​ /ទី២-​ ឈ្មោះ​ ប៊ិន​ ស៊ីណា​ ហៅ​ ឈុយ​ អាយុ​ ២៦​ឆ្នាំ​ ​ /ទី៣-ឈ្មោះ​ ឡុង​ លាវ​ ហៅ​ តក់​ អាយុ​ ២០​ឆ្នាំ​  /ទី៤-​ ឈ្មោះ​ សុខ​ វីរៈ​ ហៅ​ ប៉ាវ​ អាយុ​ ២៥​ឆ្នាំ​ ​ /ទី៥-ឈ្មោះ​ ធឿន​ ថន​ អាយុ​ ២៥​ឆ្នាំ​ ទាំង០៥នាក់មានទីលំនៅក្នុងស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​
/និងទី៦-​ ឈ្មោះ​ ភឿន​ ផល្លី​ ហៅ​ ប៊ឹម​ អាយុ​ ២៣​ឆ្នាំ​ មានទីលំនៅ​ភូមិ​ តាកុយ​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ និងបានដកហូត​ ម៉ូតូចំនួន០២គ្រឿង​ និង​ ទូរស័ព្ទដៃ​ ចំនួន០១គ្រឿង​ផងដែរ ។

​  លោកប្រធានការិយាល័យដដែលបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនយកមកសាកសួរ យោងតាម​ចម្លេីយ​សារភាព​របស់​ក្រុមជនសង្ស័យ​​ខាងលើបានអោយដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពដោយជិះម៉ូតូឆក់កាបូប និង ទូរស័ព្ទដៃពិតប្រាកដមែន បន្ទាប់មកជនសង្ស័យទាំង០៦នាក់ រហូតមកដល់ថ្ងៃនេះត្រូវបាននគរបាលការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៦នាក់ពាក់ព័ន្ធករណីឆក់​កាបូប​ និង​ ទូរស័ព្ទ​ដៃ​ ចំនួន​០៤​ករណី​ផ្សេងគ្នា
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៦នាក់ពាក់ព័ន្ធករណីឆក់​កាបូប​ និង​ ទូរស័ព្ទ​ដៃ​ ចំនួន​០៤​ករណី​ផ្សេងគ្នា
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៦នាក់ពាក់ព័ន្ធករណីឆក់​កាបូប​ និង​ ទូរស័ព្ទ​ដៃ​ ចំនួន​០៤​ករណី​ផ្សេងគ្នា
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៦នាក់ពាក់ព័ន្ធករណីឆក់​កាបូប​ និង​ ទូរស័ព្ទ​ដៃ​ ចំនួន​០៤​ករណី​ផ្សេងគ្នា
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៦នាក់ពាក់ព័ន្ធករណីឆក់​កាបូប​ និង​ ទូរស័ព្ទ​ដៃ​ ចំនួន​០៤​ករណី​ផ្សេងគ្នា
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៦នាក់ពាក់ព័ន្ធករណីឆក់​កាបូប​ និង​ ទូរស័ព្ទ​ដៃ​ ចំនួន​០៤​ករណី​ផ្សេងគ្នា
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៦នាក់ពាក់ព័ន្ធករណីឆក់​កាបូប​ និង​ ទូរស័ព្ទ​ដៃ​ ចំនួន​០៤​ករណី​ផ្សេងគ្នា

PLB Banner on article detail