នាយករដ្ឋបាលសាលាស្រុកសង្កែម្នាក់លាឈប់ពីតួនាទីមុខតំណែងក្រោយទទួលរងនូវភាពអយុត្តិធម៌

ថ្ងៃអង្គារ 22 វិច្ឆិកា 2022, 11:0

ខេត្តបាត់ដំបង៖យោងតាមការចុះផ្សាយជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះ Kong Sokonna បានបញ្ជាក់ថា ខ្ញុំបាទឈ្មោះ គង់ សុគុណ្ណា ឋានន្តរស័ក្ដិ ក្រមការដើមខ្សែ ថ្នាក់លេខ ៣ នៃក្របខណ្ឌក្រមការដើមខ្សែ ក្រសួងមហាផ្ទៃ តួនាទីបច្ចុប្បន្នមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង។

សូមគោរពជូនសម្តេចឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
តាមរយៈ ៖ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង
កម្មវត្ថុ ៖ សំណើសុំអនុញ្ញាតលាឈប់ពីតួនាទីមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាបថា៖ ខ្ញុំបាទបានបំពេញការងារតួនាទីភារកិច្ចមន្ត្រីរាជការ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០១ រហូតបច្ចុប្បន្នក្នុងមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ ខេត្តបាត់ដំបង។ មូលហេតុរូបខ្ញុំបាទមានបញ្ហាសុខភាពផ្លូវចិត្ត (ករណីការតែងតាំងអភិបាលរងស្រុកសង្កែ មានភាពមិន ប្រក្រតី ទទួលរងនូវភាពអយុត្តិធម៌ចំពោះរូបខ្ញុំបាទ ) ដោយហេតុដូចបានគោរពជម្រាបជូនខាងលើនេះ ខ្ញុំបាទសូមគោរព ស្នើសុំលាឈប់ពីតួនាទីមុខណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ចាប់ពីពេលនេះតទៅ ។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេចឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី សួងមហាផ្ទៃ មេត្តាពិនិត្យ និងអនុញ្ញាតដ៏ខ្ពង់ខ្ពស់ដោយសេចក្ដីអនុគ្រោះបំផុត ។ សូមសម្តេចឡាហោម មេត្តាទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីរូបខ្ញុំបាទ ។

ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦

សង្កែ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២

ហត្ថលេខាសាម៉ីខ្លួន គង់ សុគុណ្ណា

នាយករដ្ឋបាលសាលាស្រុកសង្កែម្នាក់លាឈប់ពីតួនាទីមុខតំណែងក្រោយទទួលរងនូវភាពអយុត្តិធម៌
នាយករដ្ឋបាលសាលាស្រុកសង្កែម្នាក់លាឈប់ពីតួនាទីមុខតំណែងក្រោយទទួលរងនូវភាពអយុត្តិធម៌
នាយករដ្ឋបាលសាលាស្រុកសង្កែម្នាក់លាឈប់ពីតួនាទីមុខតំណែងក្រោយទទួលរងនូវភាពអយុត្តិធម៌

PLB Banner on article detail

អត្ថបទពេញនិយម