សង្ស័យស្រវឹងស្រាខ្លាំងនឹងភ្នែកងងឹតផងបានដើររអិលជើងធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ថ្ងៃអាទិត្យ 20 វិច្ឆិកា 2022, 15:57

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានគេដឹងថាផឹកស្រាស្រវឹងនឹងមានជំងឺងងឹតភ្នែកប្រចាំកាយផងនោះទើបដើររអិលជើងធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង១៩នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់បង។

ជនរងគ្រោះមានឈ្មោះ ស្រ៊ន់ សូយ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់បង ដែលជនរងគ្រោះខាងលើបានផឹកស្រាស្រវឹងនឹងមានជំងឺងងឹតភ្នែកប្រចាំកាយផងនោះក៏ដើររអិលជើងធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។

សង្ស័យស្រវឹងស្រាខ្លាំងនឹងភ្នែកងងឹតផងបានដើររអិលជើងធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់
សង្ស័យស្រវឹងស្រាខ្លាំងនឹងភ្នែកងងឹតផងបានដើររអិលជើងធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

PLB Banner on article detail

អត្ថបទពេញនិយម