សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣

ថ្ងៃពុធ 16 វិច្ឆិកា 2022, 18:45

ខេត្តបាត់ដំបង ៖នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំ១៤ មន្ត្រីក្រុមប្រតិបត្តិសាខាសរុប២៧នាក់ស្រី៤នាក់។

 កិច្ចប្រជុំនេះដែរដោយផ្ដោតលើរបៀបវរៈសំខាន់ៗមួយចំនួនរួមមាន
១- ឆ្លង និងអនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣
២- ឆ្លង និងអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២២ និងផែនការថវិកាឆ្នាំ២០២៣
៣-ការងារផ្សេងៗ ហើយបន្ទាប់ពីបានស្ដាប់របាយការណ៍ស្ដីពីលទ្ធផលការងារដែលបានសម្រេចប្រចាំឆ្នាំ២០២២រួចមក ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសាខាទាំងមូល និងមន្ត្រីក្រុមប្រតិបត្តិ  អនុសាខាដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជំរុញសកម្មភាព និងសម្រេចបានលទ្ធផល គួរឱ្យកត់សំគាល់ ។

 ឯកឧត្តមបានមានប្រសាសន៍ណែនាំអំពីវិធានការមួយចំនួនជាអាទិ៍ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាព  ទាំងកម្លាំង មធ្យោបាយ ថវិកា និងសម្ភារៈ ដើម្បីជួយអន្តរាគមន៍ឆ្លើយតបទាន់ពេលវេលាដល់ជនងាយរងគ្រោះ ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយកើតឡើងភ្លាមៗ ដោយមិនត្រូវទុកឱ្យមានការរ៉ាំរ៉ៃយូរ  ហើយក៏សំណូមពរដល់សមាជិក សមាជិកាទាំងអស់ មេត្តាពិនិត្យពិភាក្សា និងចូលរួមជួយផ្តល់នូវមតិយោបល់បំពេញបន្ថែមកែសម្រួលរាល់ខ្លឹមសារ និងសកម្មភាពមួយចំនួនទៀត ដែលនៅខ្វះចន្លោះ ដើម្បីដាក់បញ្ចូលក្នុងគោលបំណងធ្វើឲ្យរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២២និងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣នេះមានភាពត្រឹមត្រូវច្បាស់លាស់ និងតម្លាភាព ។

 ទន្ទឹមនឹងនេះ ត្រូវបន្តចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអប់រំទប់ស្កាត់ការឆ្លងនៃជំងឺរាតត្បាតនានាទាំងជំងឺគ្រុនឈីក គ្រុនឈាម រួមទាំងជំងឺកូវីដ-១៩  តាមមូលដ្ឋាន ភូមិ ឃុំ ស្រុក និងគ្រឹះស្ថានសិក្សានានាដោយសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីបង្កើនការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមឱ្យកាន់តែទូលំទូលាយ អំពីសកម្មភាព បេសកកម្មដែលសាខាកំពុងអនុវត្ត ក៏ដូចជាការផ្សព្វផ្សាយអប់រំបញ្ហានានាដែលកើតមាននៅក្នុងសង្គម ព្រោះសាខាកាកបាទក្រហមកម្ពុជា មិនត្រូវតែរួមចំណែកក្នុងការងារមនុស្សធម៌តែមួយមុខទេ តែការងារសង្គមការផ្សព្វផ្សាយក៏ជាភារកិច្ចចាំបាច់របស់កាកបាទក្រហមកម្ពុជាដើម្បីឱ្យប្រជាពលរដ្ឋទូទាំងខេត្តមានការយល់ដឹងកាន់តែទូលំទូលាយផងដែរ ។

    កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក សមាជិកសមាជិកាទាំងអស់ក៏បានពិភាក្សា ផ្លាស់ប្តូរយោបល់ទៅវិញទៅមក និងបានឯកភាពលទ្ធផលការងារសកម្មភាពប្រចាំឆ្នាំ២០២២និងផែនការសកម្មភាពបន្តឆ្នាំ២០២៣ ក្រោម ការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន  រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានធ្វើឱ្យសាខា មានការរីកចម្រើនគួរជាទីមោទនៈទោះបីជាប្រទេសកម្ពុជា ក៏ដូចជាខេត្តបាត់ដំបង កំពុងជួបនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ជាសាកលយ៉ាងណាក្ដីក៏សាខាខេត្តបានសម្រេចលទ្ធផលការងារដ៏ត្រចះត្រចង់ដោយមានការឧបត្ថម្ភគាំទ្រនឹងយកចិត្តទុកដាក់ជាពិសេសបំផុតពីសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា/អនុសាខាក្រុងស្រុក ឃុំសង្កាត់ អាជីវក សប្បុរសជនអ្នកស្ម័គ្រចិត្ត យុវជន គ្រប់ជាន់ថ្នាក់ទាំងអស់បានចាត់ចែងប្រើប្រាស់អំណោយជាសម្ភារ ថវិកា ដែលឧបត្ថម្ភគាំទ្រពី ព្រះសង្ឃ សប្បុរសជននានា ក្នុងមូលដ្ឋាន និងពីបណ្តាខេត្ត/រាជធានីនៅទូទាំងប្រទេស បានចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តមប្រធាន បានសំណូមពរ និង ក្រើនរំឭកដល់មន្រី្តប្រតិបត្តិសាខា អនុសាខា សូមចូលរួមបន្តអនុវត្តរាល់សកម្មភាពការងារវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានកាន់តែល្អប្រសើរនិងសកម្មផុលផុស និងប្រមូលផ្តុំកម្លាំងមនុស្សធម៌ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុតនិងជនរងគ្រោះ តាមរយៈវិស័យអាទិភាពចំនួន៤រួមមាន៖ ១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ  ២-សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ៣-ការលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និង៤-ការអភិវឌ្ឍស្ថាប័ន និងម៉្យាងវិញទៀតត្រូវបន្តជួយដល់ជនរងគ្រោះដោយប្រការផ្សេងៗជនងាយរងគ្រោះនៅតាមមូលដ្ឋានដូចជាអ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ធ្វើផ្ទះជូនជនទីទ័លក្រជាដើម ។ល ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣
សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣
សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣
សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣
សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣
សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣
សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣

PLB Banner on article detail