លោកជំទាវ ញ៉ែម សាខន ស ខេង នាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋចំនួន៥០០គ្រួសារក្នុងក្រុងបាត់ដំបង

ថ្ងៃពុធ 16 វិច្ឆិកា 2022, 18:37

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសអ្នកម្តាយមនុស្សធម៌ បានជួបសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ចែកជូនដល់ប្រជាពលរដ្ឋចាស់ជរា គ្រួសារខ្វះខាត ជួបការលំបាក ចំនួន ៥០០គ្រួសារ នៅក្នុងបរិវេណវត្តពោធិ៍វាលស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ។

ពិធីប្រគល់អំណោយជូនដល់ពលរដ្ឋនេះដែរ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសអ្នកម្តាយមនុស្សធម៌ ដោយមានការចូលរួមពីលោកជំទាវ ម៉ៅ ម៉ាឡៃ កែ គឹមយ៉ាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងប្រតិភូអមដំណើរ សមាជិក សមាជិការាជរដ្ឋភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា និងឯកឧត្តម ងិន ឃន អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងបាត់ដំបង និង ឯកឧត្ដមលោកជំទាវអ្នកតំណាងរាស្ត្រ ក៏ដូចជាឯកឧត្តមជំទាវថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេច ក្រឡាហោម ស ខេង តាំងនាមអោយក្រុមគ្រួសាររបស់សម្តេចក្រឡាហោម ក៏ដូចជាតាំងនាមអោយក្រុមគ្រួសារ លោកជំទាវ ញ៉ែម សាខន ស ខេង និងតាំងនាមអោយថ្នាក់ដឹកនាំខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង គ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋបានទាន់ពេលវេលា ដែលសកម្មភាពនេះបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល រួមមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និង មន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ។

 ឯកឧត្តមបញ្ជាក់បន្ថែមថា កន្លងទៅនេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកគ្រប់គ្រងស្ថានភាពបាន ទាំងនយោបាយ ទាំងសេដ្ឋកិច្ច ហើយជាពិសេសរាជរដ្ឋាភិបាលគិតគូរបានត្រឹមត្រូវធ្វើអោយប្រទេសកម្ពុជាយើងបើកទូលំទូលាយអាចជួបជុំគ្នាបានរាប់រយរាប់ពាន់នាក់ ហើយបើយើងមិនអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩អត់បានទេ ប្រទេសរបស់យើងមិនអាចក្លាយជា ហៅថាប្រទេសមួយដែលគ្មានការគ្រប់គ្រងដោយច្បាស់លាស់ពីសំណាក់ថ្នាក់ដឹកនាំ ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ចំពោះការងារទៅមុខទៀត ទាំងឯកឧត្តមផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចុះជួយខេត្តដែលមានសម្តេចក្រឡាហោម ក៏ដូចជាថ្នាក់ដឹកនាំទទួលបន្ទុកក្រុងស្រុកនីមួយៗ និងកំពុងដើរធ្វើសកម្មភាពដូចៗគ្នា មិនមែនគិតថាជិតបោះឆ្នោតបានធ្វើទេ គឺយើងបន្តធ្វើដូចភ្លៀងរលឹម ក្នុងគោលដៅដើម្បីធ្វើយ៉ាងម៉េចអោយមានភាពជិតស្និទ្ធរវាងខ្មែរនិងខ្មែរ ហើយបន្តរិះគន់ក្នុងន័យស្ថាបនាដើម្បីធ្វើម៉េចអោយមានការល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ហើយអំណោយដែលត្រូវផ្តល់ជូនដល់ពលរដ្ឋទាំង ៥០០គ្រូសារនាថ្ងៃនេះ ដែលក្នុង១គ្រួសារៗទទួលបាន -អង្ករ២០គីឡូក្រាម -ទឹកសុទ្ធ១យួរ -ត្រីខកំប៉ុង១យួរ - ក្រម៉ា០១ -ទឹកត្រី១យួរ -ទឹកស៊ីអ៊ីវ១យួរ និងមី១កេសផងដែរ ។

PLB Banner on article detail