ស្រវឹងស្រាដើរធ្លាក់ទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃអង្គារ 15 វិច្ឆិកា 2022, 9:3

ខេត្តបាត់ដំបង៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានដើរធ្លាក់ចូលទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង៣៥នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចប្រឡាយក្នុងភូមិ ស្ថិតក្នុងក្រុមទី០៧ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមការបំភ្លឺរបស់ឈ្មោះ  ម៉ៅ សុខហ៊ាង ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោលខេត្តបាត់ដំបង ដែលត្រូវជាប្រពន្ធរបស់សពបានបំភ្លឺថា ប្ដីរបស់ខ្លួនឈ្មោះ នួន រិទ្ធី អាយុ៥៧ឆ្នាំ គាត់មានជំងឺប្រសៃប្រសាទនិងជាមនុស្សផឹកស្រាជាប្រចាំ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០៤និង០០នាទីទៀតភ្លឺ ខ្លួនងើបទៅលក់សាច់ជ្រូកនៅផ្សារថ្មីថ្មគោលដូចរាល់ដង លុះដល់ម៉ោងប្រហែល ១០និង០០នាទី ខ្លួនក៏ទិញចំណីយកមកឲ្យប្ដី ពេលមកដល់ផ្ទះខ្លួនបានឃើញប្ដីរបស់ខ្លួនកំពុងតែស្លៀកពាក់ខោអាវពេលនោះខ្លួនក៏បានសួរគាត់ថាឯងទៅណា ហើយប្ដីរបស់ខ្លួនឆ្លើយថាអត់មានទៅណាទេចុះទៅដេកអង្រឹងនៅក្រោមផ្ទះ ពេលនោះខ្លួនក៏បានទុកចំណីឲ្យប្ដីរួចខ្លួនក៏ត្រឡប់ទៅលក់សាច់ជ្រូកនៅផ្សារថ្មគោលវិញ ។

ប្រភពដដែលបានបន្តថា នៅម៉ោងប្រហែល ១២និង០០នាទីកូនប្រសាររបស់ខ្លួនឈ្មោះ ងួន ពុទ្ធឆាត បានទូរស័ព្ទប្រាប់ខ្លួនថា អត់ឃើញឪពុកមកហូបបាយទេ ពេលនោះខ្លួនក៏បានប្រាប់ទៅកូនប្រសារថាគាត់នៅនឹងអង្រឹងក្រោមផ្ទះហ្នឹងឯង រហូតដល់ម៉ោងប្រហែល ១៧និង០០នាទីទើបខ្លួនដឹងថាបាត់ប្ដី ខ្លួននិងកូនៗក៏បានជិះម៉ូតូដើររកគាត់ប៉ុន្តែរកមិនឃើញ លុះដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៥និង០០នាទីព្រឹកក៏ស្រាប់តែមានឈ្មោះ សេងឡាំភេទស្រីរស់នៅភូមិជាមួយគ្នាបានតេទូរស័ព្ទប្រាប់ខ្លួនថាឃើញប្ដីរបស់ខ្លួនលង់ទឹកស្លាប់នៅក្នុងប្រឡាយក្បែរផ្ទះគាត់បន្ទាប់មកខ្លួនក៏បានទៅមើលឃើញប្ដីរបស់ខ្លួនលង់ទឹកស្លាប់នៅក្នុងប្រឡាយពិតប្រាកដមែន។
 
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យទីកន្លែងកើតហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុរួចមកក្រុមការងារបានធ្វើការសន្និដ្ឋានបានថា:សពឈ្មោះ នួន រិទ្ធី នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន មូលហេតុស្រវឹងស្រាដើរធ្លាក់ប្រឡាយបណ្ដាលឲ្យលង់ទឹកស្លាប់ បន្ទាប់មកបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ស្រវឹងស្រាដើរធ្លាក់ទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម
ស្រវឹងស្រាដើរធ្លាក់ទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail

អត្ថបទពេញនិយម