បុរសម្នាក់បើកបរក្នុងល្បឿនលឿនធ្លាក់ចូលជង្ហុកផ្លូវសំបុកមាន់បណ្តាលអោយផ្លោងទាំងម៉ូតូនិងមនុស្សរងរបួសធ្ងន់

ថ្ងៃអង្គារ 15 វិច្ឆិកា 2022, 8:53

ខេត្តបាត់ដំបង៖ បុរសម្នាក់សង្ស័យបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលធ្លាក់ចូលក្នុងជង្ហុកផ្លូវសំបុកមាន់បណ្តាលអោយផ្លោងហោះទាំងម៉ូតូនិងមនុស្សរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯងខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវកៅស៊ូខូចខាតមួយខ្សែត្រង់ចំណុចខាងមុខផ្ទះសំណាក់ ដាវីន ស្ថិតក្នុងក្រុមទី១១ ភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហើយគេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានបើកបរម៉ូតូម៉ាក Smash ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1L .6317 បើកបរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើខណៈដែលផ្លូវកំពុងខូចខាតសំបុកមាន់ផងនោះ ក៏បានជ្រុលធ្លាក់ចូលក្នុងជង្រុកបណ្តាលអោយផ្លោងហោះទាំងម៉ូតូនិងមនុស្សរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចំការសំរោង ចុះសហការជាមួយមន្ត្រីពេទ្យនគរបាល នាំយករថយន្តសង្រ្គោះនៃមន្ទីរពេទ្យស្នងការខេត្តដឹកជនរងគ្រោះទៅសង្រ្គោះព្យាបាលភ្លាមៗ ចំណែកម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចំការសំរោងដើម្បីរងចាំសាច់ញាតិជនរងគ្រោះមកទទួលយកផងដែរ។

បុរសម្នាក់បើកបរក្នុងល្បឿនលឿនធ្លាក់ចូលជង្ហុកផ្លូវសំបុកមាន់បណ្តាលអោយផ្លោងទាំងម៉ូតូនិងមនុស្សរងរបួសធ្ងន់
បុរសម្នាក់បើកបរក្នុងល្បឿនលឿនធ្លាក់ចូលជង្ហុកផ្លូវសំបុកមាន់បណ្តាលអោយផ្លោងទាំងម៉ូតូនិងមនុស្សរងរបួសធ្ងន់
បុរសម្នាក់បើកបរក្នុងល្បឿនលឿនធ្លាក់ចូលជង្ហុកផ្លូវសំបុកមាន់បណ្តាលអោយផ្លោងទាំងម៉ូតូនិងមនុស្សរងរបួសធ្ងន់
បុរសម្នាក់បើកបរក្នុងល្បឿនលឿនធ្លាក់ចូលជង្ហុកផ្លូវសំបុកមាន់បណ្តាលអោយផ្លោងទាំងម៉ូតូនិងមនុស្សរងរបួសធ្ងន់
បុរសម្នាក់បើកបរក្នុងល្បឿនលឿនធ្លាក់ចូលជង្ហុកផ្លូវសំបុកមាន់បណ្តាលអោយផ្លោងទាំងម៉ូតូនិងមនុស្សរងរបួសធ្ងន់

PLB Banner on article detail

អត្ថបទពេញនិយម