អភិបាលខេត្តត្បូងឃ្មុំ បានប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីប្រណាំងទូក ដែលគ្រោងនឹងរៀបចំឡើង នៅថ្ងៃទី០៨ ខែវិច្ឆិកា នៅកស្សិណទឹកហ្លួងព្រះស្តេចកន

ថ្ងៃសៅរ៍ 5 វិច្ឆិកា 2022, 9:54

ត្បូងឃ្មុំ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីប្រណាំងទូកនៅព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម  ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានកោតសរសើរ វាយតំលៃខ្ពស់ ចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញតួនាទីរៀងរាងៗខ្លួន ទទួលបានលទ្ធផលល្អប្រសើរ តាមផែនការដែលបានគ្រោងទុក។

ឯកឧត្តមបណ្ឌិតអភិបាល បានរំលឹកដល់គ្រប់អនុគណៈកម្មការទាំងអស់ថា ដោយសារពេលវេលាកាន់តែខ្លីខិតជិតមកដល់ហើយ សូមក្រុមការងារធ្វើការបែងចែកទៅតាមក្រុមការងារជំនាញរៀងៗខ្លួន ពិសេសការរៀបចំសម្អាតសោភ័ណភាពខេត្ត មានដូចជា៖ អនាម័យ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ស្តង់ពិព័ណ៍ ទំនិញ ការបាញ់កាំជ្រួច និងតន្រ្តីសម័យកម្សាន្ត នៅក្នុងពិធីនេះ ប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលពួកគាត់នឹងអញ្ជើញមកទស្សនាពិធីនេះ ជាពិសេសត្រូវត្រៀមក្រុមគ្រូពេទ្យប្រចាំការផងដែរ។

សូមជម្រាបថា គិតមកត្រឹមពេលនេះ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន ៤៤ទូក ក្នុងនោះ ៖  ទូកខ្នាតអន្តរជាតិបុរស ចំនួន ២៨ទូក និងទូកផ្កាចារ ០៣ទូក ទូកត្នោត០៤ទូក រួមនិងខ្ទះត្នោត១៣ ។

គួរបញ្ជាក់ថា៖ ឆ្នាំនេះ ខេត្តត្បូងឃ្មុំបានរៀបចំ ប្រណាំងទូក នៅកស្សិណទឹកហ្លួងព្រះស្តេចកន ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រយៈពេល ០១ថ្ងៃ គឺថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ  និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ  ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។

ជាមួយគ្នានេះ ខេត្តបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសមយ័ ដែលមានតារាចំរៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួម ។

អាស្រយ័ហេតុនេះ សូមប្រជាពលរដ្ឋ ចូលរួមទស្សនា អោយបាន ច្រើនកុះករ តាមកាលបរិច្ឆេទ ខាងលើ ដើម្បីញាំងអោយ ព្រឹ្តត្តិការណ៍នេះ ប្រព្រឹត្ដ ទៅ ដោយជោគជយ័ ពិសេស ត្រូវចូលរួម ថែរក្សាអនាម័យបរិស្ថាន និងប្រកាន់ខ្ជាប់វិធានការ សុវត្ថិភាព “៣កុំនិង៣ការពារ” ដើម្បីទប់ស្កាត់ ការរីករាល ជម្ងឺ

PLB Banner on article detail

អត្ថបទពេញនិយម