កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តត្បូងឃ្មុំលើកទី៤២ អាណត្តិទី៣

ថ្ងៃព្រហស្បតិ៍ 3 វិច្ឆិកា 2022, 15:38

(ត្បូងឃ្មុំ)÷ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារយុវជនគណ:បក្សខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីសាលាខេត្ត ដែលពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនោះ មានរបៀបវារៈចំនួន៥ ដែលត្រូវបានលើកយកមកពិភាក្សារួមមានដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។

២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំ ខែតុលា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងផែនការលទ្ធកម្ម ឆ្នាំ២០២៣ របស់ខេត្តត្បូងឃ្មុំ។

៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូន អភិបាលខេត្តត្បូងឃ្មុំ

៥- បញ្ហាផ្សេងៗ ។

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តត្បូងឃ្មុំលើកទី៤២ អាណត្តិទី៣
កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តត្បូងឃ្មុំលើកទី៤២ អាណត្តិទី៣
កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តត្បូងឃ្មុំលើកទី៤២ អាណត្តិទី៣
កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តត្បូងឃ្មុំលើកទី៤២ អាណត្តិទី៣
កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តត្បូងឃ្មុំលើកទី៤២ អាណត្តិទី៣
កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តត្បូងឃ្មុំលើកទី៤២ អាណត្តិទី៣
កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តត្បូងឃ្មុំលើកទី៤២ អាណត្តិទី៣

PLB Banner on article detail

អត្ថបទពេញនិយម