នគរបាលទេសចរណ៍ភ្នំសំពៅបកស្រាយជុំវិញពលរដ្ឋចោទប្រកាន់ថាបានដាក់កុងត្រូលយកលុយពីរថយន្តនិងម៉ូតូដោយមិនចេញប័ណ្ណភាស៊ី

ថ្ងៃពុធ 19 តុលា 2022, 8:13

ខេត្តបាត់ដំបង៖ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំក្រោយមានប្រជាពលរដ្ឋចោទប្រកាន់លើកឡើងថានគរបាលទេសចរណ៍ភ្នំសំពៅបានដាក់កុងត្រូលយកលុយពីរថយន្តនិងម៉ូតូដោយមិនចេញ ប័ណ្ណភាស៊ី នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ត្រី គា ពេជ្រមេត្រី នាយរងការិយាល័យ និងជាប្រធានគោលដៅនគរបាលទេសចរណ៍ភ្នំសំពៅ លោកបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថាលោកសូមបដិសេធ ព្រោះលោកជានគរបាលទេសចរណ៍គឺមិនបានពាក់ព័ន្ធខាងលុយចំណតទេសូម្បីតែមួយរៀល។

លោកបន្តថា ការលើកឡើងពាក់ព័ន្ធថាខាងលោកយកលុយ ១០០០ ឬ ៥០០០ គឺមិនបានយកទេលោកសុំធ្វើការបដិសេធ ព្រោះខាងលោកពាក់ព័ន្ធតែជាមួយផ្លូវចំណតពេលដែលថ្នាក់ដឹកនាំឬភ្ញៀវដែលឡើងមកយើងបានធ្វើការជូនដំណឹងផ្តល់អោយគាត់បិទម៉ាស៊ីនត្រជាក់ ទំលាក់កញ្ចក់ចុះរួចអនុញ្ញាតអោយគាត់ឡើងទៅ ព្រោះធ្វើបែបនេះការពារក្រែងមានរថយន្តធំ ឬរថយន្តដឹកផ្ទុកលើសចំណុះយើងអាចផ្តល់ព័ត៌មានអោយគាត់ ហើយពាក់ព័ន្ធការយកលុយម៉ូតូមិនចេញប័ណ្ណសូមទាក់ទងទៅខាងចំណតចុះ។

ពាក់ព័ន្ធក្នុងករណីខាងលើនេះដែរលោកស្រី រ៉ូស សាលួន ម្ចាស់ប្រមូលភាស៊ីចំណតភ្នំសំពៅ បានបញ្ជាក់អោយដឹងដែរថា ខាងនគរបាលទេសចរណ៍ភ្នំសំពៅលោកមិនដែលបានយកទេ ការចោទនេះខុសហើយ គឺខាងលោកស្រីទេជាអ្នកយក ហើយការលើកឡើងថាយកលុយថ្លៃម៉ូតូចំនួន១០០០រៀលមិនចេញប័ណ្ណ លោកស្រីបញ្ជាក់ថា រាល់គ្រប់ម៉ូតូ ឡាន បើឡានយើងអោយចុងសន្លឹកមិនថាផ្ញើរឬបើកឡើង តែបើម៉ូតូលុះត្រាតែគាត់ផ្ញើរកន្លែងគាត់កំពុងហូតភាស៊ីក៏បាន ឬក៏ផ្ញើរកន្លែងក្នុងពីរបីកន្លែងទៀតក៏បានយើងអាចចេញសំបុត្រអោយដូចគ្នា ហើយបើគាត់អត់ផ្ញើរគាត់ចង់ជិះឡើងបើយើងអោយចុងសន្លឹកគាត់បើប៉ះសម្រាប់មនុស្សខិលខូចគាត់យកចុងសន្លឹកមកយកម៉ូតូ តើយើងមានម៉ូតូណាអោយ យើងអោយចុងសន្លឹកសម្រាប់តែម៉ូតូណាដែលផ្ញើរ ចំពោះម៉ូតូជិះឡើងមិនអាចអោយចុងសន្លឹកបានទេ។

នគរបាលទេសចរណ៍ភ្នំសំពៅបកស្រាយជុំវិញពលរដ្ឋចោទប្រកាន់ថាបានដាក់កុងត្រូលយកលុយពីរថយន្តនិងម៉ូតូដោយមិនចេញប័ណ្ណភាស៊ី
នគរបាលទេសចរណ៍ភ្នំសំពៅបកស្រាយជុំវិញពលរដ្ឋចោទប្រកាន់ថាបានដាក់កុងត្រូលយកលុយពីរថយន្តនិងម៉ូតូដោយមិនចេញប័ណ្ណភាស៊ី
នគរបាលទេសចរណ៍ភ្នំសំពៅបកស្រាយជុំវិញពលរដ្ឋចោទប្រកាន់ថាបានដាក់កុងត្រូលយកលុយពីរថយន្តនិងម៉ូតូដោយមិនចេញប័ណ្ណភាស៊ី

PLB Banner on article detail