ក្មេងសិស្សសាលាម្នាក់ចុះលេងទឹកក៏ត្រូវលង់ស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃសុក្រ 23 កញ្ញា 2022, 16:52

ខេត្តបាត់ដំបង៖ ក្មេងសិស្សសាលាម្នាក់បានលង់ទឹកអាងស្រះកែវស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចអាងស្រះកែវ ស្ថិតក្នុងក្រុមទី០៧ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ  ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្មេងរងគ្រោះមានឈ្មោះ ណាត ស្រីនាង ភេទស្រី  អាយុ ១៣ឆ្នាំ  មុខរបរសិស្ស រស់នៅក្នុងភូមិអណ្តូងត្រាច  ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ហើយបើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះគឺបណ្តាលមកពីចុះលេងទឹកនៅអាងស្រះកែវ និងបានធ្លាក់ចូលក្នុងអន្លង់ជ្រៅទើបបណ្តាលអោយលង់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យនិងប្រគល់សពអោយខាងអាណាព្យាបាលយកចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។

ក្មេងសិស្សសាលាម្នាក់ចុះលេងទឹកក៏ត្រូវលង់ស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail

អត្ថបទពេញនិយម