ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ទាំងយប់

ថ្ងៃអង្គារ 20 កញ្ញា 2022, 6:26

ខេត្តបាត់ដំបង៖ អគ្គិភ័យមួយបានឆាបឆេះលំនៅដ្ឋានមួយខ្នងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ទាំងយប់។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២២និង៤៥នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី១៩ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ  ក្រុងបាត់ដំបង។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៥ម៉ែត្រx១៦ម៉ែត្រ សង់អំពីថ្ម (ខូចខាតប្រហែល ១០%)ដែលមានម្ចាស់ឈ្មោះ វ៉ាន់ ឌី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ចំណែកសម្ភារខូចខាតរួមមាន៖ -ឆេះពីដាន
និងឆេះទូក្លាសសេចំនួន១ សរុបគិតជាទឹកប្រាក់អស់ចំនួន៣០០០$(បីពាន់ដុល្លា)និងមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្នុងករណីខាងលើនេះដែរភ្លាមៗនោះលោកអធិការក្រុងបានដឹកនាំកម្លាំងដោយមានការសហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយប៉ោ ចុះជួយអន្តរាគមន៍ទាន់ពេលវេលាទើបមិនបណ្តាលអោយឆេះឆ្លងរាលដាលទៅផ្ទះអ្នកដ៏ទៃ ជុំវិញមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ទាំងយប់
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ទាំងយប់
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ទាំងយប់
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ទាំងយប់
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ទាំងយប់
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ទាំងយប់
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ទាំងយប់
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ទាំងយប់

PLB Banner on article detail