អង្គភាពរដ្ឋាករទឹកបាត់ដំបងបានប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តកណ្តឹង

ថ្ងៃច័ន្ទ 19 កញ្ញា 2022, 12:18

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាសម្តេចក្រឡាហោម សខេង និងជាប្រធានរដ្ឋាករទឹកបាត់ដំបងនិងលោកជំទាវ បានដឹកនាំមន្ត្រីក្នុងអង្គភាព ផ្តើមប្រារព្ធពិធីកាន់បិណ្ឌវេនទី០៩នៅវត្តកណ្តឹង ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលពលរដ្ឋខ្មែរនិយមធ្វើតៗគ្នានេះក្នុងគោលបំណងដើម្បីរំលឹកតបស្នងសងគុណ ឧទ្ទិសកុសលដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា និងញាត្តិការទាំង ៧សន្តាន ព្រមទាំងវេរប្រគេននូវគ្រឿងបរិក្ខានិងបច្ច័យសម្រាប់ប្រើប្រាស់និងកសាងសមិទ្ធិផលក្នុងវត្តផងដែរ។

នៅក្នុងវិស័យព្រះពុទ្ធសាសនា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើតដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅទីវត្តអារាម ជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរយើងជាយូរលង់មកហើយ។

ហើយជាកិច្ចបញ្ចប់នៃកម្មពិធីបុណ្យបិណ្ឌវេនទី០៩នេះ ឯកឧត្តមក៏បានប្រគេនបច្ច័យចំនួន ៤០ម៉ឺនរៀលសម្រាប់ប្រើប្រាស់និងកសាងសមិទ្ធិផលក្នុងវត្ត ៦០ម៉ឺនរៀលសម្រាប់ភ្លើងប្រើប្រាស់ក្នុងវត្ត ២លានរៀលសម្រាប់ចូលរួមវេនក្រោយៗ និងប្រគេនព្រះសង្ឃក្នុងវត្ត ក្នុងមួយអង្គៗចំនួន ១៥ម៉ឺនរៀលផងដែរ។

PLB Banner on article detail