ឆ្លងប្រឡាយលើកទ្រូទាំងមិនទាន់ស្វាងស្រាបណ្តាលអោយធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃអង្គារ 13 កញ្ញា 2022, 20:47

 ខេត្តបាត់ដំបង៖ បុរសម្នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៩និង៥០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចប្រឡាយបឹងក្រឡ ស្ថិតក្នុងក្រុមទី១៣ភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉ន ណេន ភេទប្រុស អាយុ ៥៨ឆ្នាំ  រស់នៅភូមិ- ឃុំខាងលើ ហើយបើឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ជៀប ចាំ ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរធ្វើស្រែត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានបំភ្លឺថា កាលពីថ្ងៃទី១២  ខែកញ្ញា ឆ្នាំ២០២២ ប្តីរបស់ខ្លួនបានផឹកស្រាស្រវឹងរហូតដល់យប់ជ្រៅ លុះព្រឹកឡើងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៨និង៣០នាទី ប្តីរបស់ខ្លួនមិនទាន់ស្វាងស្រាទេហើយបានបបួលខ្លួនទៅលើកទ្រូនៅចំណុចប្រឡាយបឹងក្រឡ ចម្ងាយពីផ្ទះប្រហែល១៥០ម៉ែត្រ ប៉ុន្តែខ្លួនឈឺជើងដើរមិនទាន់គាត់ លុះពេលខ្លួនដើរទៅដល់កន្លែងដាក់ទ្រូក៏បានលឺសម្លេងក្តុងៗហើយខ្លួនបានស្រែកហៅប្តីតែមិនឃើញ ខណៈនោះខ្លួនបានស្រែកហៅបងប្អូនអោយជួយរកតែទឹកជ្រៅហូរខ្លាំងពេលនោះប្អូនយ៉ាន់ ,ប្អូនជិន ,ប្អូនធី បានចុះមុជរាវរកបានប្រហែល២០នាទីទើបរកឃើញ ហើយស្រង់យកមកធ្វើចលនាដង្ហើម ប៉ុន្តែគាត់បានស្លាប់បាត់ទៅហើយ។

ឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញ និងគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា សពរបស់ជនរងគ្រោះខាងលើគឺស្លាប់ដោយសារលង់ទឹកប្រឡាយពិតប្រាកដមែន ដោយសារជនរងគ្រោះស្រវឹងស្រាមិនទាន់ស្វាងចុះឆ្លងប្រឡាយលើកទ្រូហើយចាប់មែកឈើបណ្តាលអោយបាក់ធ្លាក់ទឹកប្រឡាយ និងម្យ៉ាងវិញទៀតជនរងគ្រោះមិនចេះហែលទឹក ។

  ក្រោយពីគ្រូពេទ្យនិងផ្នែកជំនាញបានធ្វើការពិនិត្យចប់សព្វគ្រប់ សពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ឆ្លងប្រឡាយលើកទ្រូទាំងមិនទាន់ស្វាងស្រាបណ្តាលអោយធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម
ឆ្លងប្រឡាយលើកទ្រូទាំងមិនទាន់ស្វាងស្រាបណ្តាលអោយធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម
ឆ្លងប្រឡាយលើកទ្រូទាំងមិនទាន់ស្វាងស្រាបណ្តាលអោយធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម
ឆ្លងប្រឡាយលើកទ្រូទាំងមិនទាន់ស្វាងស្រាបណ្តាលអោយធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail

អត្ថបទពេញនិយម