ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញកាន់បិណ្ឌវេន០២ នៅវត្តចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ

ថ្ងៃច័ន្ទ 12 កញ្ញា 2022, 12:14

ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ដឹកនាំជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមដំណើរដោយប្រតិភូក្រសួង លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត ចូលរួមកាន់បិណ្ឌវេនទី០២ នៅវត្តចំនួន០៣ រួមមាន: វត្តវិហារទទឹម នៅក្រុងសួង វត្តមង់រៀវ និងវត្តដូនម៉ៅ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ដោយប្រទេសមាន សុខសន្តិភាព និងមានការទប់ស្កាត់បានយ៉ាងល្អចំពោះជំងឺកូវីដ-១៩ របស់ប្រមុខថ្នាក់ដឹកនាំ មានសទ្ធាជ្រះថ្លា សម្តេចតេជោ ហ៊ុន សែន ទើបយើងអាចបា្ររម្ភធ្វើបុណ្យទានតាមប្រពៃណីបានទូទាំងប្រទេស លើការបន្តថែរក្សាទំនៀមទំលាប់ដ៍ល្អផូរផង់ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានប្រគេននូវគ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះសង្ឃ និងប្រគេនបច្ច័យមួយចំនួនទៀត ចូលរួមកាន់បិណ្ឌ និងទុកកសាងសមិទ្ធផលនានាបន្តទៀត ដល់វត្តទាំង៣ខាងលើនេះផងដែរ។

សូមជម្រាបថា៖ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៍ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក និងក៏ជាឱកាសសម្រាប់ពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមបណ្ដាទីវត្តអារាមនានា ៕

PLB Banner on article detail

អត្ថបទពេញនិយម