ស្ត្រីម្ចាស់ផ្ទះសំណាក់ម្នាក់សង្ស័យខ្យល់គរបានដេកស្លាប់នៅក្នុងបន្ទប់យ៉ាងអាណោចអាធ័ម

ថ្ងៃច័ន្ទ 5 កញ្ញា 2022, 10:36

ខេត្តបាត់ដំបង៖ ស្ត្រីម្ចាស់ផ្ទះសំណាក់ម្នាក់សង្ស័យខ្យល់គរបានដេកស្លាប់នៅក្នុងបន្ទប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៥និង២០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្រុមទី១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង។

បើតាមការលើកឡើងពីបុរសដែលត្រូវជាប្តីបានអោយដឹងថា សពជនរងគ្រោះឈ្មោះ ចេង ចាន់នី អាយុ៥២ឆ្នាំ គាត់ជាមនុស្សមានជំងឺរោគទឹកនោមផ្អែម រោគបេះដូង និងឧស្សាហ៍ផឹកស្រាជាប្រចាំ និងតែងរករឿងលោកពេក ទើបលោកនិងជនរងគ្រោះបានរស់នៅបែកគ្នាជាងបីខែមកហើយ។

លោកបានបញ្ជាក់ថា នៅថ្ងៃកើតហេតុមានអ្នករស់នៅផ្ទះជួលបានទូរស័ព្ទហៅលោកអោយមកតទឹក លោកក៏មកតអោយរួចរាល់ហើយ មានអ្នករស់នៅផ្ទះជួលបានប្រាប់ថា ខ្ញុំចង់បង់លុយថ្លៃផ្ទះតែមិនឃើញម្ចាស់ផ្ទះនោះទេ ភ្លាមនោះលោកក៏បានឡើងទៅចូលហៅប្រពន្ធ ក៏ស្រាប់តែឃើញប្រពន្ធដេកស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចអោយចុះមកពិនិត្យកោសល្យវិច័យតែម្តង។

ក្រោយពីពិនិត្យកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យរួចមកក៏បានសន្និដ្ឋានថាសពជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង បន្ទាប់មកក៏បានប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។

ស្ត្រីម្ចាស់ផ្ទះសំណាក់ម្នាក់សង្ស័យខ្យល់គរបានដេកស្លាប់នៅក្នុងបន្ទប់យ៉ាងអាណោចអាធ័ម
ស្ត្រីម្ចាស់ផ្ទះសំណាក់ម្នាក់សង្ស័យខ្យល់គរបានដេកស្លាប់នៅក្នុងបន្ទប់យ៉ាងអាណោចអាធ័ម
ស្ត្រីម្ចាស់ផ្ទះសំណាក់ម្នាក់សង្ស័យខ្យល់គរបានដេកស្លាប់នៅក្នុងបន្ទប់យ៉ាងអាណោចអាធ័ម
ស្ត្រីម្ចាស់ផ្ទះសំណាក់ម្នាក់សង្ស័យខ្យល់គរបានដេកស្លាប់នៅក្នុងបន្ទប់យ៉ាងអាណោចអាធ័ម
ស្ត្រីម្ចាស់ផ្ទះសំណាក់ម្នាក់សង្ស័យខ្យល់គរបានដេកស្លាប់នៅក្នុងបន្ទប់យ៉ាងអាណោចអាធ័ម
ស្ត្រីម្ចាស់ផ្ទះសំណាក់ម្នាក់សង្ស័យខ្យល់គរបានដេកស្លាប់នៅក្នុងបន្ទប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail

អត្ថបទពេញនិយម