ក្រុមក្រឡាហោមមនុស្សធម៌នាំយកអំណោយសម្តេចក្រឡាហោម​ ផ្តល់ជូនវិទ្យាល័យអប់រំពិសេស​ (កុមារគថ្លង់​ )ក្រុងបាត់ដំបង

ថ្ងៃអាទិត្យ 4 កញ្ញា 2022, 12:16

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្ដម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម សខេង និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បាននាំយកអំណោយសម្តេចក្រឡាហោម​ ស ខេង ផ្តល់ជូនវិទ្យាល័យអប់រំពិសេស​ (កុមារគថ្លង់​ )ក្នុងក្រុងបាត់ដំបង។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ ដោយមានការផ្តាំផ្ញើនិងការយកចិត្តទុកដាក់ពីសម្តេចក្រឡាហោម ស ខេង ពិសេសលោកជំទាវ ញ៉ែម សាខន សខេង ចំពោះកុមារគថ្លង់​ក្នុងវិទ្យាល័យអប់រំពិសេស​ក្នុងក្រុងបាត់ដំបងដែលកំពុងខ្វះខាត សម្តេច និងលោកជំទាវ ក៏បានចាត់អោយឯកឧត្តមដឹកនាំក្រុមការងារក្រឡាហោម ចុះពាំនាំយកអំណោយ រួមមាន​ -អង្ករ​ ២តោន​ ,មី​ ២០កែស​ ,ត្រីខ​ ២កែស​ ,ទឹកសុទ្ធ​ ៥០យួរ​ ,នំធុង​ ១០ធុងធំ​ ,ទឹកក្រូច​ ៥កែស​ ,ស្ករគ្រាប់​ ,ម៉ាស់​ ២៥០០ម៉ាស​ ,អាកុល​ ១៣០ដប​ ,សៀវភៅ​ ប៉ិច​ ព្រមទាំងបានឧបត្ថម្ភ​លោកគ្រូអ្នកគ្រូ​ ក្នុងមួយនាក់​ ៥០​០០០រៀល និងបានរៀបចំជាអាហារមួយពេលជូនដល់ លោកគ្រូ អ្នកគ្រូ និង កុមារគថ្លង់ផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមជួសមុខដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម សខេង សូមធ្វើការថ្លែងអំណរចំពោះលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាងចូលរួមក្នុងវិស័យអប់រំ ពិសេសគឺលោកគ្រូ អ្នកគ្រូ ដែលមានជំនាញបង្រៀនអោយកុមារពិការភ្នែក កុមារគថ្លង់ អាចសិក្សាបានអ្នកខ្លះរហូតរៀនចប់ដល់មហាវិទ្យាល័យផងដែរ។

ក្រុមក្រឡាហោមមនុស្សធម៌នាំយកអំណោយសម្តេចក្រឡាហោម​ ផ្តល់ជូនវិទ្យាល័យអប់រំពិសេស​ (កុមារគថ្លង់​ )ក្រុងបាត់ដំបង
ក្រុមក្រឡាហោមមនុស្សធម៌នាំយកអំណោយសម្តេចក្រឡាហោម​ ផ្តល់ជូនវិទ្យាល័យអប់រំពិសេស​ (កុមារគថ្លង់​ )ក្រុងបាត់ដំបង
ក្រុមក្រឡាហោមមនុស្សធម៌នាំយកអំណោយសម្តេចក្រឡាហោម​ ផ្តល់ជូនវិទ្យាល័យអប់រំពិសេស​ (កុមារគថ្លង់​ )ក្រុងបាត់ដំបង
ក្រុមក្រឡាហោមមនុស្សធម៌នាំយកអំណោយសម្តេចក្រឡាហោម​ ផ្តល់ជូនវិទ្យាល័យអប់រំពិសេស​ (កុមារគថ្លង់​ )ក្រុងបាត់ដំបង

PLB Banner on article detail