មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ បានផ្តល់បច្ចេកទេសតំណដើម​ ផ្តល់ឱកាសនៃការចំណេញច្រើនដល់ប្រជាពលរដ្ឋ

ថ្ងៃសៅរ៍ 3 កញ្ញា 2022, 2:31

(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការដឹកនាំ ឯកឧត្ដម វេង សាខុន រដ្ឋមន្រី្ត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្រុមការងារមន្ទីរកសិកម្មខេត្ត បាននាំយកបច្ចេកទេសតំណដើម ដល់ប្រជាពលរដ្ឋ ភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការរីចុះពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករជាសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក ក្នុងនោះបានចុះពិនិត្យការតដើមដំណាំបន្លែ (ដំណាំប៉េងប៉ោះនិងដំណាំត្រប់) និងរបៀបរបប តំណដើម ធ្វើយ៉ាងណាឱ្យចំណេញពេលវេលា នៅកន្លែងបណ្តុះបន្លែ របស់លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក ។

ការតដើមនេះឲ្យបានច្រើនដើម្បីធ្វើការដាំដុះក្នុងរដូវវស្សានេះដែលជារដូវកាលពិបាដាំជាពិសេសដំណាំប៉េងប៉ោះនេះតែម្តងព្រោះដំណាំនេះតែងរងការខូចខាតដោយសារជំងឺដែលបង្កឡើងដោយពពួកផ្សិត និងពពួកបាក់តេរី ជាពិសេសជំងឺបាក់តេរីដែលមាននៅក្នុងដីដែលធ្វើឲ្យប៉េងប៉ោះខូចនៅដំណាក់កាលចេញផ្កានិងចេញក្តឹប ធន់ទ្រាំទៅនឹងការលិចទឹក ប្រមូលផលបានយូរនៅក្នុងរដូវវស្សា អត្រារស់អតិបរិមា និងកាត់បន្ថយប្រើថ្នាំពុលកសិកម្ម និងបញ្ឈប់ការប្រើប្រាស់ថ្នាំបំពុលសត្វល្អិតគីមីបន្តទៀត ។

លោកបានផ្តល់អនុសាសន៍បន្ថែមដល់លោកប្រធានសហគមន៍ ត្រូវធ្វើការពង្រីកការតដើមដំណាំប៉េងប៉ោះនិងដំណាំត្រប់នេះឱ្យបានបរិមាណច្រើន​ ដើម្បីធ្វើអាជីវកម្មផលិតកម្មកូនដំណាំសម្រាប់លក់ចែកចាយទៅឱ្យសមាជិកក្នុងនិងក្រៅសហគមន៍ផងដែរ។

បញ្ជាក់ៈបើបងប្អូនប្រជាពលរដ្ឋត្រូវការបច្ចេកទេស ដាំដុះ បន្លែផ្លែឈើ និងចញ្ចឹមសត្វអាចទំនាក់ទំនង់ មកក្រុមការងាររបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ផ្ទាល់បាន ៕

PLB Banner on article detail