ពិធីតែងតាំងភិក្ខុសល្លេខប្បញ្ញោ ចិន ជេត ព្រះវិន័យធរអនុគណ ឡើងជាព្រះគ្រូអនុគណស្តីទី និងជាឧបជ្ឈាយ៍ស្រុកសង្កែ

ថ្ងៃព្រហស្បតិ៍ 1 កញ្ញា 2022, 20:50

ខេត្តបាត់ដំបង៖ យោងតាមតម្រូវការចាំបាច់របស់សាលាគណខេត្តបាត់ដំបង សម្រេចតែងតាំងភិក្ខុ ចិន ជេត នាមឆាយា សល្លេខប្បញ្ញោ កើតឆ្នាំ១៩៧០ បួសបាន២៨វស្សា វត្តមណីជោតារាម(តាប៉ុន) ឃុំតាប៉ុន ស្រុកសង្កែ ងារដើមជាព្រះវិន័យធរអនុគណ អោយឡើងជាព្រះគ្រូអនុគណស្តីទី និងជាឧបជ្ឈាយ៍ស្រុកសង្កែ ខេត្តបាត់ដំបង។

 

ពិធីនេះដែរប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅវត្តមណីជោតារាម(តាប៉ុន) ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះមេគណខេត្ត អ៊ុក មុត ដោយមានការចូលរួមពីឯកឧត្តម ធូ ភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ព្រមទាំងព្រះគ្រូចៅអធិការគ្រប់វត្តក្នុងស្រុកសង្កែ និងអជ្ញាធរស្រុកផងដែរ។

 

នាឱកាសនោះដែរ ឯកឧត្តម ធូ ភា អភិបាលរងខេត្តបាត់ដំបងបានលើកឡើងថា ពុទ្ធសាសនា ពុទ្ធចក្រនិងអាណាចក្រ សម្រាប់ប្រទេសកម្ពុជាយើងគឺដើរទន្ទឹមគ្នា ពុទ្ធចក្ររីកចម្រើន អាណាចក្រក៏រីកចម្រើន ពុទ្ធចក្រលិចលង់ អាណាចក្រក៏លិចលង់ អញ្ចឹងបើឃើញថាវត្តអារាមកសាងរីកចម្រើន ប្រទេសជាតិយើងក៏រីកចម្រើន ហើយញាតិញោមក៏សុខសប្បាយក្សេមក្សាន្ត ដូច្នេះឯកឧត្តមក៏ចូលអបអរសាទរចំពោះព្រះអនុគណស្តីទី និងសូមបវរណានូវតួនាទីភារកិច្ចថ្មីរបស់ព្រះអង្គដើម្បីជ្រោងទង់ព្រះពុទ្ធសាសនាអោយមានការរីកចម្រើនស្ថិតស្ថេរជាយូរកាលយូរអង្វែង។

 

បន្ថែមពីនេះ ឯកឧត្តមក៏សូមបវរណាព្រះអង្គព្រះអនុគណស្តីទីថ្មី ប្រុសមេត្តាជួយពង្រឹងនូវបទវិន័យតាមបណ្តាវត្តអារាម ដល់គុណម្ចាស់គ្រប់ព្រះអង្គ ដោយបើកសាលាបង្រៀនពង្រឹងធម៌វិន័យ ការបើកឱកាសអោយនេនៗតាមវត្តព្រះអង្គបានចូលរៀននៅក្នុងពុទ្ធចក្របឋមសិក្សាដែលអាចជួយគាំទ្រដល់ព្រះអង្គបន្តទៅដល់់ពុទ្ធិកអនុវិទ្យាល័យ ពុទ្ធិកវិទ្យាល័យ ឬពុទ្ធិកសាកលវិទ្យាល័យដែលជាធនធានមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលត្រូវការ ព្រោះថាព្រះអង្គជាច្រើនដែលបានបួសរៀនក៏បានចូលរួមនៅក្នុងសង្គមបានច្រើនដែរ។
 

ពិធីតែងតាំងភិក្ខុសល្លេខប្បញ្ញោ ចិន ជេត ព្រះវិន័យធរអនុគណ ឡើងជាព្រះគ្រូអនុគណស្តីទី និងជាឧបជ្ឈាយ៍ស្រុកសង្កែ
ពិធីតែងតាំងភិក្ខុសល្លេខប្បញ្ញោ ចិន ជេត ព្រះវិន័យធរអនុគណ ឡើងជាព្រះគ្រូអនុគណស្តីទី និងជាឧបជ្ឈាយ៍ស្រុកសង្កែ
ពិធីតែងតាំងភិក្ខុសល្លេខប្បញ្ញោ ចិន ជេត ព្រះវិន័យធរអនុគណ ឡើងជាព្រះគ្រូអនុគណស្តីទី និងជាឧបជ្ឈាយ៍ស្រុកសង្កែ
ពិធីតែងតាំងភិក្ខុសល្លេខប្បញ្ញោ ចិន ជេត ព្រះវិន័យធរអនុគណ ឡើងជាព្រះគ្រូអនុគណស្តីទី និងជាឧបជ្ឈាយ៍ស្រុកសង្កែ

PLB Banner on article detail

អត្ថបទពេញនិយម