ឯកឧត្តបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងកាយរឹទ្ធិជាតិកម្ពុជា ដល់នវកាយរឹទ្ធិ

ថ្ងៃពុធ 31 សីហា 2022, 12:4

ត្បូងឃ្មុំ៖ ឯកឧត្តបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងកាយរឹទ្ធិជាតិកម្ពុជា ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ រួមទាំងមន្រី្តរាជការ ព្រមទាំង​លោកគ្រូ​អ្នកគ្រូ ៥៧រូប រួមនិងមន្រ្តីរាជការថ្នាក់ក្រសួង ខេត្តត្បូងឃ្មុំចំនួន៥៣រូប និង​សិស្សានុសិស្ស ដែល​ត្រូវ​បំពាក់​កន្សែង​កាយរឹទ្ធិ ចំនួន ៥៤៨ ស្រី២៥៧នាក់ នាក់ នៅបរិវេណសាលាបឋមសិក្សារកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក  ខេត្តត្បូងឃ្មុំ ។

​លោក អ៉ិន ពៅសម្បត្តិ បានលើកឡើងយ៉ាងដូច្នេះជូនថ្នាក់ដឹកនាំក្នុងពិធីថា ការបង្កើត​ឲ្យ​មាន​កាយ​រិ​ទ្ធ​ជាតិ កម្ពុជា គឺជា​ការងារ​ចាំបាច់ ដែល​មិនអាច​ខ្វះ​បាន សម្រាប់​ការអប់រំ ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ ដើម្បី​អភិវឌ្ឍន៍​កុមារ យុវជន ឱ្យមាន​សក្តានុពលភាព ពេញលេញ ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត បញ្ញា​ស្មារតី មានការ​ទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង និង​សង្គមជាតិ ក្លាយជា​ពលរដ្ឋ​ល្អ ចេះ​រួមរស់​ជាមួយគ្នា ដោយ​ភាពសុខដុមរមនា និង​ប្រកបដោយ​សេចក្តីសុខ​សន្តិភាព ឯកភាព​ជាតិ ទាំង​ក្នុង​សហគម​ជាតិ និង​អន្តរជាតិ ។

ឯកឧត្ដមបណ្ឌិត បានលើកឡើង​ថាៈ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មគ្គុទេសក៍ ប្រកបដោយ​គតិបណ្ឌិត ដែល​សម្ដេច​តែងតែបាន ចាត់ទុក ប្អូន​ៗក្មួយៗកុមារ ជា​ទំពាំង​ស្នង​ឫស្សី ជា​កម្លាំង​ស្នូល ជា​កោសិកា​ជាតិ ដ៏​រឹងមាំ និង​ជា​អនាគត​ប្រទេសជាតិ ។​

​នៅថ្ងៃនេះដែរឯកឧត្តមបណ្ឌិតបានផ្តល់ កិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

១-ត្រូវខិតខំពង្រីកសមាជិកភាព ដែលជាកម្លាំងនៃចលនាកាយរឹទ្ធិឲ្យបានកាន់តែច្រើនថែមទៀត ជាពិសេសនៅតាមបណ្ដាគ្រឹះស្ថានអប់រំនានាក្នុងខេត្ត ។

២-ត្រូវបន្តរៀបចំចងក្រងប្រព័ន្ធល្បាត កង និងកងឯកភាពឲ្យបានសមស្របតាមលក្ខណៈបច្ចេកទេសកាយរឹទ្ធិក្នុងជួរយុវជន ។

៣-ត្រូវបន្តបំផុសសកម្មភាពស្ម័គ្រចិត្ត ពង្រឹងសកម្មភាពធ្វើអំពើល្អ និងការអប់រំសីលធម៌ ព្រមទាំងជំរុញឲ្យសមាជិកកាយរឹទ្ធិគ្រប់រូបចូលរួមចំណែកឲ្យកាន់តែសកម្ម ដើម្បីកាត់បន្ថយអំពើអសកម្មនានានៅក្នុងសង្គម ។

៤-ត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនស្របតាមគោលបំណង គោលការណ៍ និងវិធីនៃចលនាកាយរឹទ្ធិ ព្រមទាំងត្រូវបន្តពង្រឹងការគោរពវិន័យ ច្បាប់កាយរឹទ្ធិ និងពង្រីកការធ្វើអំពើល្អ សំដៅកសាងជនគំរូ ក្នុងជួរយុវជនឲ្យបានកាន់តែច្រើនឡើង ដើម្បីឲ្យសមាជិកកាយរឹទ្ធិទាំងអស់ក្លាយជាពលរដ្ឋល្អ និងមានសមត្ថភាពគ្រប់គ្រាន់ មានស្មារតីទទួលខុសត្រូវខ្ពស់ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាពក្នុងកិច្ចការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។

​ឯកឧត្ដមបណ្ឌិត បានបញ្ជាក់​ថាៈ កិច្ចការ​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​ការអភិវឌ្ឍ​ខ្លួន របស់​ក្មួយ ឱ្យ​ប្រកបដោយ​សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌ និង​ដោយ​សុខសន្តិភាព ជួយ​ឱ្យសង្គមជាតិ មាន​យុត្តិធម៌ មាន​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។​

​លោក​បាន​ផ្ដាំផ្ញើ​ដល់​ប្អូនៗ ក្មួយៗ កាយ​រិ​ទ្ធ​ទាំងអស់ នៅពេលនេះ ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​ពាក្យ​សច្ចាប្រណិធាន របស់​កាយ​រិ​ទ្ធ ដែលមាន​ខ្លឹមសារ​ថា ដោយ​យក​កិត្តិយស​របស់ខ្លួន ជា​សាក្សី ជួយ​ឱ្យ​អស់ពី​ចិត្ត​ពី​ថ្លើម ជាតិ សាសនា ព្រះមហាក្សត្រ ជួយសង្គ្រោះ​មនុស្សជាតិ គ្រប់​កាលៈទេសៈ គោរព​ច្បាប់​កាយ​រិ​ទ្ធ និង​ថែរក្សា​ខ្លួនប្រាណ ឱ្យមាន​កាយសម្បទា​មាំមួន ចិត្តគំនិត​ភ្ញាក់រលឹក និង​មាន​សីលធម៌​ខ្ពស់​៕

PLB Banner on article detail