មន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានដឹកនាំមន្រ្តីក្រោមឱវាទដាំកូនប្រណិតក្នុងភូមិសាស្រ្តទីរួមខេត្ត

ថ្ងៃសុក្រ 26 សីហា 2022, 10:16

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហា  ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ក្នុងឪកាសដឹកនាំមន្ទីរអង្គភាព អាជ្ញាធរ សិស្សានុសិស្ស សសយក សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នាំគ្នាដាំកូនឈើធ្នង់ បេង នាងនួនជាដើម ចំនួនប្រមាណ១៥០០ ដើមបន្ថែមទៀត នៅបរិវេណសួនខាងមុខអគារស្នាក់នៅមន្រ្តីរាជការ ដើម្បីផ្តល់សោភ័ណភាព និងលើកកម្ពស់បរិស្ថានបៃតង។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ថ្លែងបញ្ជាក់ថា ដើម្បីទទួលបានសោភ័ណភាពស្អាតបៃតងក្នុងខេត្ត ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលរស់នៅជិតរដ្ឋបាលខេត្តនេះជួយថែរក្សាទាំងអស់គ្នា ដែលទាមទារឲ្យមានបេះដូងស្រលាញ់អនាម័យបរិស្ថានពិតប្រាកដ អនាម័យបរិស្ថានសំខាន់ណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរ ត្រូវតែជាទីក្រុងដែលគ្មានសំរាម មានដងផ្លូវស្អាត ពិសេសមានអ្វីដែលទាក់ទាញថ្មីបន្ថែមទៀត។

លោក ហេង ពិសិដ្ឋ បន្ថែមថា ជាមួយគ្នានោះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដែលលោកបានជំរុញឲ្យមានការដាំដើមឈើ និងបណ្តុះកូនឈើបន្ថែមឱ្យបានច្រើនទុកប្រគេនតាមវត្ត សាលារៀន ទីសាធារណៈ ប្រជាពលរដ្ឋ ។ តាមគម្រោង នាឆ្នាំក្រោយនឹងមានការដាំ លក្ខណៈទ្រង់ទ្រាយធំ ដោយដាំកូនឈើចំនួន ១ម៉ឺនដើមទូទាំងខេត្ត។

PLB Banner on article detail