ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងនាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ

ថ្ងៃអង្គារ 23 សីហា 2022, 12:22

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ១១ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣  ខែសីហា ឆ្នាំ២០២២ បានរៀបចំពិធីប្រកាសតែងតាំង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ  ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិករាជ រដ្ឋាភិបាល និង គណៈអភិបាលខេត្ត លោកស្រីជាអភិបាលក្រុង ស្រុក និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

យោងប្រកាសលេខ២០៣ អនក្រ.តត អនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជកា ចំនួន០៤រូប យោងប្រកាសលេខ៦៦៣ អនក្រ.តត អនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជកា ចំនួន០១រូប យោងប្រកាសលេខ៥៥៨ អនក្រ.តត អនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជកា ចំនួន០១ ឱ្យកាត់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពសេដ្ឋកិច្ចព្រមទាំងវឌ្ឍនភាពរីកចម្រើនរបស់ខេត្តរួចមក តំណាងក្រសួងមហាផ្ទៃបានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងមន្រ្តីរាជការដោយអនុក្រឹត្យសម្រេចតែងតាំង លោក ម៉ៅ ឌុង លោក គន់ រ័ត្នមុនី លោក ហុក ពេជ្រហោះ លោក ម៉ាត់ហ្គោហ្វូត លោក ណុប ឡងឌី លោក ប៉ែង សម្បត្តិ ឱ្យកាន់មុខតំណែង ជាអភិបាលរងខេត្តត្បូងឃ្មុំ និងលោក សេង ជ័យវុទ្ធ ជានាយរដ្ឋបាលខេត្តត្បូងឃ្មុំ ។

លោក ម៉ៅ ឌុង ដែលទើបទទួលបានមុខតំណែងថ្មីតំណាងបានធ្វើការប្តេជ្ញាចិត្តស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ, ខិតខំអនុវត្ត និងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត, គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលមានអភិបាលកិច្ចល្អជាស្នូល ដើម្បីចូលរួមអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, គោរព និងអនុវត្តច្បាប់លិខិតបទដ្ឋានគតិយុត្តិ ជាធរមាននិងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់,ពង្រឹងថែរក្សាស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរគណៈអភិបាលខេត្ត បង្កើនការទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សាខេត្ត ព្រមទាំងយកចិត្តទុកដាក់បង្កើនភាពស្និតស្នាល និងលើកទឹកចិត្ត ដល់មន្ត្រីរាជការក្រោមឱវាទឲ្យដូចជាសមាជិកនៃគ្រួសារតែមួយជាពិសេសបន្តសហប្រតិបត្តិការល្អជាមួយ គ្រប់ថ្នាក់នគ្រប់ផ្នែក និងអ្នកពាក់ព័ន្ធ មន្ទីរអង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍នានា និងនៅតាមបណ្ដារដ្ឋបាលមូលដ្ឋានក្នុងខេត្ត។

លោកប្តេជ្ញាចិត្តថា បន្តការខិតខំក្នុងជួរគណៈអភិបាលខេត្ត ដើម្បីទប់ស្កាត់ និងលុបបំបាត់រាល់បាតុភាពអសកម្ម នានាដែលធ្វើឲ្យប៉ះពាល់ ឬបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ដោះ ស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋកាត់បន្ថយអំពើរំលោភអំណោច និងអយុត្តិធម៌សង្គម ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥របស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់,
ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់គោរពអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការដែលបានចូលរួមចំណែកនូវក្នុងការរក្សាស្ថេរភាពសង្គមបានយ៉ាងល្អប្រសើរ។

លោកបានផ្តាំផ្ញើដល់គណៈអភិបាលខេត្ត ក្រុង-ស្រុក ព្រមទាំងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ត្រូវពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្នាមញញឹម អនុវត្តឲ្យបាននូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះត្រូវរួមគ្នារក្សាស្ថេរភាពប្រទេសជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបង្កអស្ថេរភាពសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ។

ពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ពង្រឹងការងារគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ ៕

PLB Banner on article detail

អត្ថបទពេញនិយម