នគរបាលប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន១កញ្ចប់ធំ រួមនឹងរថយន្ត១គ្រឿង

ថ្ងៃពុធ 17 សីហា 2022, 14:0

ខេត្តត្បូងឃ្មុំ ៖  ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ូន មាគ៌ា ស្នងការនគរបាលខេត្ត ឲ្យកម្លាំងគ្រប់ស្រុកក្រុងទាំង៧យកចិត្តទុកដាក់បង្ក្រាបឱ្យខាងតែបានក្រុមចែកចាយនិងជួញដូរគ្រឿងញៀន។

ជាក់ស្ដែង កាលពីរសៀលថ្ងៃទី១៥ សីហា កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ ដោយប្រើវិធានតាមមាត្រា៧៩ នៅចំណុច ភូមិប្រយ៉ាប ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ធ្វើការខ្លួនជនសង្ស័យ ឈ្មោះ អ៊ា អ៉ី ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិប្រយ៉ាប ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។

 

ប្រភពសមត្ថកិច្ចបានអោយដឹងថា ជនម្នាក់នេះសកម្មខាងជួញដូរ និងចែកចាយគ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការតាមដានរយៈពេល ២ទៅ៣ខែទើបឈានដល់ចាប់ខ្លួន។

ករណីនេះដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន ចំនួន០២កញ្ចប់ (វិធានញុះញង់ ០១កញ្ចប់) រថយន្តចំនួន ០១គ្រឿង ម៉ាក HYUNDAI LIBERO PRO ពណ៌ស ស្លាកលេខ ត្បូងឃ្មុំ 2A- 3066 ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ទូរសព្ទដៃចំនួន០១គ្រឿង។



បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំកសាងសំណុំរឿងបញ្ជូនទៅឲ្យតំណាងអយ្យការនឹងបន្តនីតិវិធីស្រាវជ្រាវបន្ថែមទៀត៕

នគរបាលប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន១កញ្ចប់ធំ រួមនឹងរថយន្ត១គ្រឿង
នគរបាលប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន១កញ្ចប់ធំ រួមនឹងរថយន្ត១គ្រឿង
នគរបាលប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន១កញ្ចប់ធំ រួមនឹងរថយន្ត១គ្រឿង
នគរបាលប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន១កញ្ចប់ធំ រួមនឹងរថយន្ត១គ្រឿង

PLB Banner on article detail