សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២

ថ្ងៃពុធ 10 សីហា 2022, 14:32

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងជាអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តន៍ការងារបន្តរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី អនុប្រធាន សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខា ក្រុងស្រុកទាំង១៤ ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានអង្គប្រជុំ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសាខាទាំងមូល  និងមន្ត្រីក្រុមប្រតិបត្តិ អនុសាខាដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងសកម្មភាព វិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្រេចបានលទ្ធផលគួរអោយកត់សំគាល់  ពិសេសការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា- ការថែទាំសុខភាពសហគមន៍- ការត្រៀមបង្ការ ការឆ្លើយតប ការជួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះនិងងាយរងគ្រោះបំផុត បានទាន់ពេលវេលា ។

បន្ថែមពីនេះឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានណែនាំអំពីវិធានការមួយចំនួនជាអាទិ៍ ត្រូវពិនិត្យនិងត្រៀមគ្រប់លទ្ធភាពទាំងកម្លាំង មធ្យោបាយ ថវិកា និងសម្ភារៈ ដើម្បីជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ កើតឡើង ។ ទន្ទឹមនឹងការរៀបចំផែនការបន្ត ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអប់រំទប់ស្កាត់ការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងជម្ងឺគ្រុនឈីក គ្រុនឈាម រួមទាំងជម្ងឺកូវីដ-១៩  តាមមូលដ្ឋាន និងត្រូវយកចិត្តទុកដាក់ លើកកំពស់សមត្ថភាពមន្ត្រី រួមជាមួយការអប់រំថែបំប៉ន យុវជន អ្នកស្ម័គ្រចិត្តបណ្តាញការងារនៅសហគមន៍ អោយពួកគេក្លាយជាប្រតិបត្តិករដែលមិនអាចខ្វះបានក្នុងការបំពេញបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមជូនកាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា! បើតាមការលើកឡើងរបស់លោក កុសុម សុភីនារ៉ា នាយកសាខាបានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំរបស់គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាខេត្ត ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា  ដែលបាននឹងកំពុងដើតួនាទីយ៉ាងសំខាន់ក្នុងការងារមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗក្នុងខេត្តបាត់ដំបង ក្នុងនោះសាខាខេត្តបានផ្តល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបានចំនួន ៧២លើក ស្មើ ៣,៦៥៩គ្រួសារ ក្នុងនោះអំណោយផ្ទាល់របស់សាខាចំនួន ៣៣៦៤គ្រួសារ និងអនុសាខាក្រុងស្រុកចំនួន ២៩៥គ្រួសារ ។

PLB Banner on article detail

អត្ថបទពេញនិយម