បើកម៉ូតូលឿនល្មើសភ្លើងស្តុបជ្រុលទៅបុករថយន្តមកពីមុខបណ្តាលអោយរងរបួសធ្ងន់(បែកក្បាល)

ថ្ងៃពុធ 10 សីហា 2022, 11:56

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានក្រុមគ្រូពេទ្យដឹកទៅសង្គ្រោះភ្លាមៗបន្ទាប់ពីជិះម៉ូតូទៅបុករថយន្តដែលកំពុងបើកបត់ឆ្វេងឆ្លងភ្លើងស្តុប នៅវេលាម៉ោង០៧និង៥០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវប្រសព្វភ្លើងស្តុបមួយកន្លែង ស្ថិតក្នុងភូមិព្រែកព្រះសេ្តច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

 

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក CAMRY LEមួយគ្រឿង ពណ៌ស្ក ពាក់ស្លាកលេខ បាត់ដំបង 2A.9174 បើកបរដឹកភ្ញៀវទិញដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តបានបើកចូលឆ្វេងឆ្លងភ្លើងស្តុប ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ០១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1Y.3537 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនដោយល្មើសភ្លើងស្តុប ក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលអោយបោកក្បាលរងរបួសធ្ងន់ត្រូវបានក្រុមគ្រូពេទ្យដឹកទៅសង្គ្រោះព្យាបាលភ្លាមៗ ចំណែកម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដោយឡែករថយន្តខូចខាតមួយចំហៀងផ្នែកខាងស្តាំផងដែរ។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងកំណត់ហេតុរួចភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយខាងភាគីរថយន្តមិនចង់វែងឆ្ងាយសុំជួយជនរងគ្រោះត្រឹម ៤០ម៉ឺន ហើយភាគីខាងតំណាងជនរងគ្រោះក៏ទទួលយកដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែងផងដែរ។

បើកម៉ូតូលឿនល្មើសភ្លើងស្តុបជ្រុលទៅបុករថយន្តមកពីមុខបណ្តាលអោយរងរបួសធ្ងន់(បែកក្បាល)
បើកម៉ូតូលឿនល្មើសភ្លើងស្តុបជ្រុលទៅបុករថយន្តមកពីមុខបណ្តាលអោយរងរបួសធ្ងន់(បែកក្បាល)
បើកម៉ូតូលឿនល្មើសភ្លើងស្តុបជ្រុលទៅបុករថយន្តមកពីមុខបណ្តាលអោយរងរបួសធ្ងន់(បែកក្បាល)
បើកម៉ូតូលឿនល្មើសភ្លើងស្តុបជ្រុលទៅបុករថយន្តមកពីមុខបណ្តាលអោយរងរបួសធ្ងន់(បែកក្បាល)
បើកម៉ូតូលឿនល្មើសភ្លើងស្តុបជ្រុលទៅបុករថយន្តមកពីមុខបណ្តាលអោយរងរបួសធ្ងន់(បែកក្បាល)
បើកម៉ូតូលឿនល្មើសភ្លើងស្តុបជ្រុលទៅបុករថយន្តមកពីមុខបណ្តាលអោយរងរបួសធ្ងន់(បែកក្បាល)
បើកម៉ូតូលឿនល្មើសភ្លើងស្តុបជ្រុលទៅបុករថយន្តមកពីមុខបណ្តាលអោយរងរបួសធ្ងន់(បែកក្បាល)

PLB Banner on article detail

អត្ថបទពេញនិយម