សម្ដេចក្រឡាហោម ស ខេង អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជន

ថ្ងៃអាទិត្យ 7 សីហា 2022, 13:7

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារ និងរចនាសម្ព័ន្ធនានានៃគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជនគណបក្សប្រជាជនកម្ពុជា ក្រុង ស្រុក និងឃុំ សង្កាត់ នៃខេត្តបាត់ដំបង ជាច្រើនរូបផងដែរ។

មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សេចក្ដីសម្រេច សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលបានផ្សាយនាឱកាសនេះ គឺជាមូលដ្ឋានបង្អែកដើម្បីចាត់ចែងការងាររហូតដល់មានការដាក់ចេញផែនការបន្ថែមទៀត សម្រាប់ដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នៅឆ្នាំ២០២៣ខាងមុខនេះ។

សម្ដេចបានរម្លឹកថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ សម្ដេចរួមនឹងអង្គប្រជុំ ធ្លាប់បានជួបជុំគ្នាម្ដងរួចហើយដោយការជួបជុំនាពេលនោះ ដើម្បីបូកសរុបបទពិសោធន៍និងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ខេត្តបាត់ដំបង និងដើម្បីជាការចូលរួមជាមួយគណៈកម្មាធិការកណ្ដាលក្នុងការត្រៀមរៀបចំខ្លឹមសារបម្រើឱ្យសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សកាលពីពេលថ្មីៗនេះ។

សម្ដេចបានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងមានសុខសន្តិភាព មានស្ថេរភាពយ៉ាងរឹងមាំ ហើយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក៏មានភាពល្អប្រសើរជាបន្តបន្ទាប់ដែលបង្កលក្ខណៈសម្បត្តិដល់ការចាត់តាំងរៀបចំការបោះឆ្នោតឃុំ សង្កាត់ កាលពីពេលថ្មីៗ ប្រកបដោយសុវត្ថិភាព និងបង្កលក្ខណៈសម្បត្តិដល់វិស័យផ្សេងៗទៀត រួមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនេះសម្ដេចស្នើឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង បន្តការបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាជនឱ្យបានល្អ ដើម្បីបន្តទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងត្រូវបន្តចិញ្ចឹមចលនាគណបក្សឱ្យបានរឹងមាំដើម្បីពង្រឹងកម្លាំងគាំទ្រប្រកបដោយគុណភាព និងបន្តជំរុញប្រជាពលរដ្ឋ ពិសេសសមាជិកបក្សដែលមិនទាន់បានចុះឈ្មោះ ឬដល់អាយុត្រូវចុះឈ្មោះ ត្រៀមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ៕

PLB Banner on article detail

អត្ថបទពេញនិយម