អភិបាលក្រុងបាត់ដំបងដឹកនាំក្រុមការងាររដ្ឋបាលចុះពិនិត្យការរុះរេីសំយ៉ាប និងផ្ទាំងផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយប៉ោ 

ថ្ងៃច័ន្ទ 1 សីហា 2022, 21:2

ខេត្តបាត់ដំបង៖ ផុតថ្ងៃឱសានវាទ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានដឹកនាំក្រុមការងាររដ្ឋបាលចុះពិនិត្យការរុះរេីសំយ៉ាប និងផ្ទាំងផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្នុងនោះឃើញថាពលរដ្ឋរស់នៅតំបន់អភិរក្សជិត ១០០% ចូលរួមរុះរើសំយាបមុខផ្ទះតាមការណែនាំរបស់អាជ្ញាធរ។

 

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២នេះថា÷ ក្រោយការជូនដំណឹងជាសាធារណ:ជាបន្តបន្ទាប់ និងច្រើនថ្ងៃ រហូតដល់ថ្ងៃកំណត់ថ្ងៃទី ០១ ខែសីហានេះ បងប្អូនប្រជាពលរដ្ឋ ដែលភាគច្រើនជាអ្នកលក់ដូរមានការភ្ញាក់រលឹកចូលរួមរុះរើសំយាបមុខផ្ទះរបស់ពួកគាត់រៀងៗខ្លួនដោយមានស្មាតីសហការខ្ពស់ ដោយឡែកម្ចាស់លំនៅឋានមួយចំនួនទៀតបានស្នើសុំពន្យាពេលត្រឹមរយ:ពេលខ្លីដោយសារពួកគាត់រកជាងមិនទាន់បាន។

 

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ទៀតថា÷ ការរៀបចំតំបន់អភិរក្សនេះដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានឲ្យបានល្អប្រសើរទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកលេងកម្សាន្តក្នុងទឹកដីវប្បធម៌ ប្រវត្តិសាស្ត្រប្រកបដោយសក្តានុពលរបស់យើងទាំងអស់គ្នា ពិសេសសំដៅការប្រកួតប្រជែងជាសកលនៅលើឆាកអន្តរជាតិ។

 

ការកែសម្រួលតាមគំរូ និងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបងនេះអនុវត្តន៍ទៅលើលំនៅឋានបុរាណត្រង់ចំណុចផ្លូវខេត្តលេខ០១ ផ្លូវ០១កន្លះ, ផ្លូវលេខ០២, ផ្លូវលេខ០២កន្លះ, ផ្លូវខេត្តលេខ០៣ និងកំណាត់ផ្លូវកាត់ទទឹងមួយចំនួនទៀត ក្នុងរង្វង់តំបន់អភិរក្សចាប់ពីចំណុចវត្តពិភិទ្ធារាម ដល់វត្តដំរីស ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយក្នុងនោះកែសម្រួលឲ្យរុះរើសំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញ អនុញ្ញាតិត្រឹមតែ ១ភាគ៣នៃខឿនផ្លូវមុខ ឬចំហៀងផ្ទះ និងមានកម្ពស់ស្មើៗគ្នាតាមការកំណត់របស់ក្រុមការងារ។

 

ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលក្រុង បានថ្លែងអំណរគុណ និងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋយេីងទាំងអស់គ្នាដែលបានចូលរួមសហការអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុង រដ្ឋបាលខេត្ត ដេីម្បីសោភ័ណភាពទីក្រុងយើងទាំងអស់គ្នា។

អភិបាលក្រុងបាត់ដំបងដឹកនាំក្រុមការងាររដ្ឋបាលចុះពិនិត្យការរុះរេីសំយ៉ាប និងផ្ទាំងផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយប៉ោ 
អភិបាលក្រុងបាត់ដំបងដឹកនាំក្រុមការងាររដ្ឋបាលចុះពិនិត្យការរុះរេីសំយ៉ាប និងផ្ទាំងផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយប៉ោ 
អភិបាលក្រុងបាត់ដំបងដឹកនាំក្រុមការងាររដ្ឋបាលចុះពិនិត្យការរុះរេីសំយ៉ាប និងផ្ទាំងផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយប៉ោ 
អភិបាលក្រុងបាត់ដំបងដឹកនាំក្រុមការងាររដ្ឋបាលចុះពិនិត្យការរុះរេីសំយ៉ាប និងផ្ទាំងផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយប៉ោ 
អភិបាលក្រុងបាត់ដំបងដឹកនាំក្រុមការងាររដ្ឋបាលចុះពិនិត្យការរុះរេីសំយ៉ាប និងផ្ទាំងផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយប៉ោ 
អភិបាលក្រុងបាត់ដំបងដឹកនាំក្រុមការងាររដ្ឋបាលចុះពិនិត្យការរុះរេីសំយ៉ាប និងផ្ទាំងផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយប៉ោ 
អភិបាលក្រុងបាត់ដំបងដឹកនាំក្រុមការងាររដ្ឋបាលចុះពិនិត្យការរុះរេីសំយ៉ាប និងផ្ទាំងផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយប៉ោ 
អភិបាលក្រុងបាត់ដំបងដឹកនាំក្រុមការងាររដ្ឋបាលចុះពិនិត្យការរុះរេីសំយ៉ាប និងផ្ទាំងផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយប៉ោ 

PLB Banner on article detail