សាប៊ូ Liby

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនិងបន្តបុកផ្ទះអ្នកស្រុកផ្អើលរត់ចែកជើងគ្នាទាំងយប់

ថ្ងៃអាទិត្យ 31 កក្កដា 2022, 14:44

ខេត្តបាត់ដំបង! រថយន្តហាយឡិនឌ័រមួយគ្រឿងសង្ស័យតៃកុងស្រវឹងស្រាបានរ៉េចង្កូតទៅបុករថយន្តឡង់គ្រីស័រពេញទំហឹងនិងបន្តទៅបុករះចូលផ្ទះអ្នកស្រុកបណ្តាលអោយផ្អើលរត់ចែកជើងគ្នាទាំងយប់ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។

 

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង​ ២១នឹង៥០នាទី​យប់ ថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២២ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង  ។

 

ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តឡង់គ្រីស័រមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ​ បាត់ដំបង 2D-8999 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានកាច់ភ្លើងស៊ីញ៉ូបំរុងបត់ឆ្វេងចូលផ្ទះភ្លាមនោះក៏ស្រាប់តែមានរថយន្តហាយឡិនឌ័រមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-5112 បេីកបរក្នុងទិសដៅពីត្បូងទៅជើងនិងបានរ៉េចង្កូតទៅបុករថយន្តឡង់គ្រីស័រពេញទំហឹងបណ្តាលអោយខូចខាតផ្នែកខាងមុខមួយចំហៀង និងបន្តទៅបុកចូលផ្ទះអ្នកស្រុកទាំងកំរោលតែសំណាងល្អមិនបណ្តោលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។ 

 

​ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុនិងនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។    

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនិងបន្តបុកផ្ទះអ្នកស្រុកផ្អើលរត់ចែកជើងគ្នាទាំងយប់
រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនិងបន្តបុកផ្ទះអ្នកស្រុកផ្អើលរត់ចែកជើងគ្នាទាំងយប់
រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនិងបន្តបុកផ្ទះអ្នកស្រុកផ្អើលរត់ចែកជើងគ្នាទាំងយប់
រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនិងបន្តបុកផ្ទះអ្នកស្រុកផ្អើលរត់ចែកជើងគ្នាទាំងយប់

PLB Banner on article detail