លួចម៉ូតូពីខេត្តបាត់ដំបងមកសម្ងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០១នាក់

ថ្ងៃអាទិត្យ 31 កក្កដា 2022, 14:43

ខេត្តបាត់ដំបង៖ កម្លាំង​ការិយាល័យ​ជំនាញ ដែលដឹកនាំដោយលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល រួមជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ បានចុះសហការជាមួយកម្លាំង​នៃអធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ ចុះប្រតិបត្តិការបង្ក្រាប​ករណីលួច​យក​ម៉ូតូ​០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០​១​ នាក់។

 

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង​ ១២និង០៤​ នាទី ថ្ងៃទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ នៅ​ចំណុច​ភូមិ​អូរជ្រៅ​ សង្កាត់​អូរជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ។

 

ជនសង្ស័័យត្រូវបានឃាត់ខ្លួនឈ្មោះ​ ផល​ រិទ្ធិ​ ហៅ​ ខ្លា​ ភេទប្រុស​ អាយុ​ ៣២​ ឆ្នាំ​ មានទីលំនៅ​មិន​ពិត​ប្រាកដ និងបានដកហូតវត្ថុតាងរួម​មាន​ ៖​ 
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៩​ គ្មាន​ស្លាកលេខ​ ០១​ គ្រឿង​ 
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០២២​ គ្មាន​ស្លាកលេខ​ ០១​ គ្រឿង​ (​ ជា​របស់​ជនរងគ្រោះ​ )​  បន្ទាប់មកជនសង្ស័យនិងមធ្យោបាយជិះធ្វើសកម្មភាពត្រូវបានការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

 

គួរបញ្ជាក់ថា! កាលពី​ថ្ងៃទី​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ប្រហែល​ ២១និង១០​នាទី​ នៅ​ចំណុច​ក្រុមទី​០១​ ភូមិ​បវេល០១​ ឃុំបវេល​ ស្រុក​បវេល​ ខេត្តបាត់ដំបង​ ជនសង្ស័យ​ខាង​លេី​ បាន​ធ្វេី​សកម្មភាពចូល​លួច​យក​ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ ហុងដា​ឌ្រីម​ ពណ៌​ ខ្មៅ​ ស៊េរី​ ឆ្នាំ​ ២០២២​ លេខ​តួ​-ម៉ាស៊ីន​ 6206406 ពាក់ស្លាកលេខ​ កំពង់ចាម​ 1AB-7749 ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ ឆុន​ រីម​ឆេង​ ភេទប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មានទីលំនៅ​ ភូមិ​គឹងណាយ​ ឃុំ​គឹងណាយ​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ បច្ចុប្បន្ន​មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ភូមិ​បវេល០១​ ឃុំ​បវេល​ ស្រុក​បវេល​ ខេត្តបាត់ដំបង​ រួច​ជិះ​រត់គេចខ្លួនទៅក្រុងប៉ោយប៉ែតបាត់រហូត​ដល់​ថ្ងៃ​ខែ​ឆ្នាំខាង​លេី​ ទេីប​កម្លាំង​យេីង​សហការ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែម្តង ។

លួចម៉ូតូពីខេត្តបាត់ដំបងមកសម្ងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០១នាក់
លួចម៉ូតូពីខេត្តបាត់ដំបងមកសម្ងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០១នាក់
លួចម៉ូតូពីខេត្តបាត់ដំបងមកសម្ងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០១នាក់
លួចម៉ូតូពីខេត្តបាត់ដំបងមកសម្ងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០១នាក់
លួចម៉ូតូពីខេត្តបាត់ដំបងមកសម្ងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០១នាក់
លួចម៉ូតូពីខេត្តបាត់ដំបងមកសម្ងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០១នាក់
លួចម៉ូតូពីខេត្តបាត់ដំបងមកសម្ងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០១នាក់
លួចម៉ូតូពីខេត្តបាត់ដំបងមកសម្ងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០១នាក់

PLB Banner on article detail