ឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទ លួច មាន ស្ថានទម្ងន់ទោស  (  ឆក់ យក ទូរស័ព្ទ ដៃ  )  

ថ្ងៃសុក្រ 29 កក្កដា 2022, 16:46

ខេត្តបាត់ដំបង  ៖ កម្លាំង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាបដែលដឹកនាំដោយលោក វរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យ  នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  សហការ ជាមួយ កម្លាំង អធិការដ្ឋាន នគរបាល ស្រុក ឯកភ្នំ  បានចុះប្រតិបត្តិការបង្ក្រាប ករណីលួច មាន ស្ថានទម្ងន់ទោស  (  ឆក់ យក ទូរស័ព្ទ ដៃ  )  ០១ ករណី  និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ចំនួន ០៤ នាក់  ។ 

លោក វរសេនីយ៍ឯក  ឈឿង  គឹមសុង  បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង  ១៤និង៥៧ នាទី ថ្ងៃទី  ២៨  ខែ  កក្កដា  ឆ្នាំ  ២០២២   នៅ ចំណុច ក្រុមទី  ១៨  ភូមិពាមឯក  ឃុំ ពាមឯក  ស្រុក ឯកភ្នំ  ខេត្ត បាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វេីការ នាំខ្លួន ជនសង្ស័យ ចំនួន ០៤ នាក់ រួមមាន
1️⃣ ឈមោះ  ដួង  ឃីម  ភេទ ប្រុស  អាយុ  ១៧  ឆ្នាំ  មានទីលំនៅ ភូមិ កោះរហាល  ឃុំ ពាមឯក  ស្រុក ឯកភ្នំ  ខេត្ត បាត់ដំបង  
2️⃣ ឈមោះ  រស់  បញ្ញា  ហៅ  ខ្លឹង  ភេទប្រុស  អាយុ  ១៧  ឆ្នាំ  មានទីលំនៅ ភូមិ ពាមឯក  ឃុំ ពាមឯក  ស្រុក ឯកភ្នំ  ខេត្ត បាត់ដំបង  
3️⃣ ឈមោះ  ឃឿន  សុជាតិ  ភេទប្រុស  អាយុ  ១៧  ឆ្នាំ  មានទីលំនៅ ភូមិ ពាមឯក  ឃុំ ពាមឯក  ស្រុក ឯកភ្នំ  ខេត្ត បាត់ដំបង  
4️⃣ ឈមោះ  ណាន  ណេត  ភេទប្រុស  អាយុ  ១៧  ឆ្នាំ  មានទីលំនៅ ភូមិ តាគម  ឃុំ ពាមឯក  ស្រុក ឯកភ្នំ  ខេត្ត បាត់ដំបង  និងបានដកហូតវត្ថុតាងរួម មាន  ៖
-  ទូរស័ព្ទ ដៃ  ០១ គ្រឿង  ម៉ាក  OPPO A5s ពណ៌ ក្រហម  (  ជា របស់ ជនរងគ្រោះ ផងដែរ )  ។ 

លោក ឈឿង គឹមសុង បានបញ្ជាក់ថា ជនសង្ស័យទាំង០៤នាក់ខាងលើកាលពី ថ្ងៃទី  ១៨  ខែកក្កដា  ឆ្នាំ  ២០២២  នៅ ចំណុច មុខ សាលា ខេត្ត បាត់ដំបង  ស្ថិតក្នុងភូមិ កម្មករ  សង្កាត់ ស្វាយ ប៉ោ  ក្រុង បាត់ ដំបង  វេលាម៉ោង  ប្រហែល  ២៣និង២០  នាទី  ពួកគេបានធ្វេីសកម្មភាពជិះ ម៉ូតូ ចំនួន  ០២ គ្រឿង  ទៅ ឆក់ យក ទូរស័ព្ទ ដៃ  របស់ ជនរងគ្រោះ ឈ្មោះ   សុន  សុភី  ភេទប្រុស  អាយុ  ១៨  ឆ្នាំ  មានទីលំនៅ ភូមិ កម្មករ  សង្កាត់ ស្វាយ ប៉ោ  ក្រុង បាត់ ដំបង  ខណៈ ពេល ដែល ជនរងគ្រោះ កំពុង ជិះ កង់ ចុច ទូរស័ព្ទ  ។ 

ក្រោយពីឃាត់ខ្លួនជនសង្ស័យបច្ចុប្បន្ន ត្រូវបានការិយាល័យ ជំនាញ កំពុង ធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី  ។

ឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទ
លួច មាន ស្ថានទម្ងន់ទោស  (  ឆក់ យក ទូរស័ព្ទ ដៃ  )  
ឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទ
លួច មាន ស្ថានទម្ងន់ទោស  (  ឆក់ យក ទូរស័ព្ទ ដៃ  )  
ឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទ
លួច មាន ស្ថានទម្ងន់ទោស  (  ឆក់ យក ទូរស័ព្ទ ដៃ  )  

PLB Banner on article detail