អង្គភាពបោសសម្អាតមីនខេត្តត្បូងឃ្មុំ មានផែនការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌ​ មិនទាន់ផ្ទុះ សម្អាត់ឱ្យអស់នៅភូមិសាស្ត្រខេត្តត្បូងឃ្មុំដោយប្រើរយៈពេល០៦ខែ

ថ្ងៃសុក្រ 15 កក្កដា 2022, 12:17

(ត្បូងឃ្មុំ)៖ នៅព្រឹក ថ្ងៃទី១៥ ខែ ឆ្នាំកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយ អង្គភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកំពុងធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដូចជា៖ ក្រុមការងារផែនការសកម្មភាពមីន ម៉ាពូ (MAPU) កងឯកភាពកំចាត់មីនទី៣ ស៊ីម៉ាក់ (CMAC) និងអង្គការហាឡូត្រាស្ត(HALO Trust )ដើម្បីអនុម័តដីចំការមីន សំរាប់បញ្ចូលក្នុងផែនការបោសសំអាតមីន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់គ្រប់បែបយ៉ាងរបស់កងកម្លាំងបោសសម្អាតមីន/គ្រាប់នៃមជ្ឈមណ្ឌលសីម៉ាក់រយៈពេល ៣០ឆ្នាំ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន/គ្រាប់ ដែលនេះសបញ្ជាក់ឲ្យឃើញពីយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាស្ថាបនិកសន្តិភាព ព្រមទាំងមានចូលរួមឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា មជ្ឈមណ្ឌលសីម៉ាក់ បានធ្វើការក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួល គ្រប់គ្រង និងត្រួតពិនិត្យ    វិស័យសកម្មភាពមីននៅកម្ពុជា ក្នុងការឆ្លើយតបនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកឧត្តមបណ្ឌិត អភិបាល និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តត្បូងឃ្មុំ បានមានប្រសាសន៍លើកឡើងថា៖ រហូតមកដល់ពេលបច្ចុប្បន្ននេះ បណ្តាអង្គភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានធ្វើការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ រំដោះដីកសិកម្មជូនប្រជាពលរដ្ឋ និងរំដោះដីសំរាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងបានកាត់ បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើន ហើយទទួលបានការកោតសរសើពីថ្នាក់ជាតិ និងធ្វើយ៉ាងណាឱ្យទៅជាគំរូ បង្ហាញដល់ខេត្តផ្សេងៗ ទៀតផង។

ឯកឧត្តមបណ្ឌិត អភិបាល បានមានប្រសាសន៍បន្តថា៖ នៅក្នុងឆ្នាំ២០២២នេះ យើងត្រូវខិតខំជំរុញការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះបន្ថែមទៀត ធ្វើយ៉ាងណាប្រឹងប្រែង អោយអស់ពីលទ្ធភាព ដើម្បីសំរេចឱ្យបានតាមផែនការកំណត់ ដូច្នេះយើងត្រូវជំរុញសកម្ម ភាពចុះពិនិត្យជាក់ស្តែងដល់ចំការមីន ដើម្បីអោយបានដឹងពីការលំបាក និងភាពងាយស្រួលរបស់ប្រតិប័ត្តករក្នុងការដោះមីននៅតំបន់នោះ ហើយត្រូវមានយន្តការ ផ្សព្វផ្សាយអោយបានខ្លាំងក្លាថែមទៀតដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន អោយបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។

នៅក្នុងឱកាសនោះផងដែរឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោត សរសើ ដល់អង្គភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលកំពុងធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តទាំងអត្បូងឃ្មុំ និងសំណូមពរដល់ម្ចាស់ជំនួយបន្តគាំទ្រ ដើម្បីធ្វើការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខេត្តត្បូងឃ្មុំ ឱ្យសម្រេចបានទៅតាមផែនការកន្លងមកនេះ។

 អង្គភាពបោសសម្អាតមីនខេត្តត្បូងឃ្មុំ មានផែនការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌ​ មិនទាន់ផ្ទុះ

សម្អាត់ឱ្យអស់នៅភូមិសាស្ត្រខេត្តត្បូងឃ្មុំដោយប្រើរយៈពេល០៦ខែ

PLB Banner on article detail