ទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំថាបញ្ហាគ្រឿងញៀននៅតែស្មុគស្មាញ

ថ្ងៃអង្គារ 12 កក្កដា 2022, 11:8

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃអង្គារិ៍ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាទោស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅទីលានបាល់ទាត់វិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ  មានប្រារព្ធពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ មិថុនា ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរឯកឧត្តម ប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរង ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋ សរុបចំនួន ១៧១៨នាក់ ។

(ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ដោះស្រាយគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» និងពីធីដុតបំផ្លាញគ្រឿងញៀន តាមអំណាចសាលក្រមស្ថាពរ និងដីកាសម្រេចរឹបអូសរបស់សាលាដំបូងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ)។

ឯឧត្តមបណ្ឌិតអភិបាល និងជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន ខេត្តត្បូងឃ្មុំ បាន​លើក​ឡើង​ពី​គោលបំណង នៃ​ការ​រៀបចំ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​ឡើង ព្រមទាំង​បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គ្រប់​អង្គភាព និង​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមចំណែក​ក្នុង​សកម្មភាព​បង្ការ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្ត នា​ពេល​កន្លង​មក ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ជា​ពិសេស​ក្នុង​ដំណើរការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់​ទាំង​៣ ដំណាក់កាល របស់​រាជរដ្ឋាភិបាល​។

ជាមួយ​នេះ ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​មាន​ប្រសាសន៍ ផ្ដាំផ្ញើ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ចាត់តាំង​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ស្ដី​ពី​ការ​ពង្រឹង វិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣ បន្ត​ផ្សព្វផ្សាយ​អប់រំ​អំពី​ច្បាប់ និង​ផល​ប៉ះពាល់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន បន្ត​ពង្រឹង និង​យកចិត្តទុកដាក់​ជំរុញ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល និង​ការ​អនុវត្ត​វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​គោលដៅ​ដែល​ងាយ ឬ​កើត​មាន​បទល្មើស​គ្រឿងញៀន ត្រូវ​បំផុស​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​កាន់តែ សកម្ម​ថែម​ទៀត ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពី​ក្រុម​ឧក្រិដ្ឋជន ដែល​មាន​បំណង​ប៉ុនប៉ង​លួចលាក់​ផលិត កែ​ច្នៃ និង​ចរាចរណ៍​គ្រឿងញៀន​ក្នុង​ខេត្ត​។

ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​អប់រំ​ណែនាំ និង​គ្រប់គ្រង​កម្លាំង​ក្រោម​ឱវាទ របស់​ខ្លួន​ឲ្យ​បាន​តឹងរ៉ឹង​កុំ​ឲ្យ​មានការ​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​សកម្មភាព​នៃ​បទល្មើស​គ្រឿងញៀន ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង និង​ក្ដាប់​ឲ្យ​បាន​ច្បាស់លាស់​នូវ​មុខសញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន ជា​ពិសេស​អ្នក​ចំណូលស្រុក​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន ប្រកប​មុខរបរ​ផ្សេង​ៗ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ត្រូវ​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ពេល​មាន​បទល្មើស​កើតឡើង និង​ត្រូវ​បន្ត​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​នានា​ក្នុង​ខេត្ត ឲ្យ​បាន​តឹងរ៉ឹង​បំផុត​។ ក្នុង​ឱកាស​នោះ ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​បញ្ជាក់​បន្ថែម​ថា នា​ពេល​ខាង​មុខ​នេះ ខេត្ត​ក៏​នឹង​មាន​គម្រោង​រៀបចំ​បង្កើត​មណ្ឌល បន្សាប​គ្រឿងញៀន​ផង​ដែរ ដែល​បច្ចុប្បន្ន​កំពុងធ្វើការ​សិក្សា និង​ពិនិត្យ​លទ្ធភាព​៕

PLB Banner on article detail