ព្រោះតែវិបត្តផ្លូវចិត្ត ស្រ្តីម្នាក់បានសម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

ថ្ងៃច័ន្ទ 11 កក្កដា 2022, 12:39

ខេត្តបាត់ដំបង៖ ស្ត្រីវ័យក្មេងម្នាក់ព្រោះតែវិបត្តផ្លូវចិត្ត(មានជំងឺសរសៃប្រសាទ)បានសម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន។

 

ហេតុការណ៍ធ្វើអត្តឃាតដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង ០៧និង១៥នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្រុមទី២០ ភូមិព្រែកនរិន្ទ  ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

 

  សពជនរងគ្រោះមានឈ្មោះ មឿង ប៉ូលី ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ហើយបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យនិងធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ព្រោះតែវិបត្តផ្លូវចិត្ត ស្រ្តីម្នាក់បានសម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

PLB Banner on article detail