សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចាប់ផ្ដើមបេសកកម្មព្យាបាលពលរដ្ឋជាង២០០០ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ

ថ្ងៃសៅរ៍ 9 កក្កដា 2022, 11:40

(ត្បូងឃ្មុំ)៖ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគម TYDA ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ២៤០៣នាក់ នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

 

សកម្មភាពនេះក៏មានការចូលរួមពីឯកឧត្តម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ  អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកមេមត់ យុវជន ស.ស.យ.ក. និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត។

លោកជំទាវ ពេជ ចន្ទមុន្នី បានលើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោចុះព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកមេមត់ ដែលសមាគម TYDA បានចុះមកព្យាបាលសង្គ្រោះជីវិតប្រជាពលរដ្ឋ។

 

លោកជំទាវបានបញ្ជាក់ថា បើគ្មានប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

 

ប្រជាជនកម្ពុជាពិតជាមានសំណាងដោយមានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ដែលធ្វើឱ្យស្ថានភាពកម្ពុជានាពេលបច្ចុប្បន្ន មានសភាពធូរស្រាលជាងប្រទេសដទៃទៀត។

លោកជំទាវ ពេជ ចន្ទមុន្នី បានសំណូមពរឱ្យប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគម TYDA អាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា យុវជន ស.ស.យ.ក និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀតដែលបានរៀបចំការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ។

 

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ដែលចុះព្យាបាលប្រជាពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានព្យាបាលប្រជាពលរដ្ឋសរុបចំនួន២៤០៣ករណី ដែលការព្យាបាល និងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចាប់ផ្ដើមបេសកកម្មព្យាបាលពលរដ្ឋជាង២០០០ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចាប់ផ្ដើមបេសកកម្មព្យាបាលពលរដ្ឋជាង២០០០ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចាប់ផ្ដើមបេសកកម្មព្យាបាលពលរដ្ឋជាង២០០០ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចាប់ផ្ដើមបេសកកម្មព្យាបាលពលរដ្ឋជាង២០០០ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចាប់ផ្ដើមបេសកកម្មព្យាបាលពលរដ្ឋជាង២០០០ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចាប់ផ្ដើមបេសកកម្មព្យាបាលពលរដ្ឋជាង២០០០ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចាប់ផ្ដើមបេសកកម្មព្យាបាលពលរដ្ឋជាង២០០០ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចាប់ផ្ដើមបេសកកម្មព្យាបាលពលរដ្ឋជាង២០០០ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចាប់ផ្ដើមបេសកកម្មព្យាបាលពលរដ្ឋជាង២០០០ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ

PLB Banner on article detail

អត្ថបទពេញនិយម