ឯកឧត្តម សុខ លូ ក្រុមប្រឹក្សាសង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ថ្ងៃពុធ 6 កក្កដា 2022, 14:5

ខេត្តបាត់ដំបង៖ថ្លែងក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ អាណត្តិទី៥ នាព្រឹកថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសង្កត់ធ្ងន់ជម្រុញអោយក្រុមប្រឹក្សាសង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

 

ការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ គឺតាមរយៈការអភិវឌ្ឍ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសង្គម ការកសាងនិងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ចាំបាច់អោយបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាបន្ន និងមានចីរភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ពិសេសត្រូវចូលរួមអនុវត្តគោលនយោបាយ.ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព. របស់រាជរដ្ឋាភិបាលដែលមាន លក្ខណៈសម្បត្តិ០៧យ៉ាងផងដែរ។

 

ឯកឧត្តម បានបន្តថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់សេវានានានៅមូលដ្ឋាន តួអង្គស្នូលសំខាន់ចំនួន០៥មាន! ចៅសង្កាត់ .ស្មៀនសង្កាត់ .ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ .មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព .និងមេភូមិ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអោយបានល្អប្រសើរប្រកបដោយក្រមសីលធម៌វិជ្ជាជីវ និងកែលំអឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តអោយស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។

 

គួរបញ្ជាក់ថា យោងតាមលទ្ធផលផ្លូវការរបស់គណៈកម្មការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ សម្រាប់ខេត្តបាត់ដំបង មានចំនួន ១០៣ ឃុំ សង្កាត់ ហើយបេក្ខភាពជាប់ឆ្នោតជាមេឃុំ និងជំទប់ទី១ ទាំង១០៣ ឃុំ សង្កាត់ គឺមកពីគណបក្សប្រជាជន ដោយឡែកមានបេក្ខភាពមកពីគណបក្សភ្លើងទៀនចំនួន ៩០រូប ទទួលបានត្រឹមជំទប់ទី២ប៉ុណ្ណោះ។

ឯកឧត្តម សុខ លូ ក្រុមប្រឹក្សាសង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ឯកឧត្តម សុខ លូ ក្រុមប្រឹក្សាសង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ឯកឧត្តម សុខ លូ ក្រុមប្រឹក្សាសង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ឯកឧត្តម សុខ លូ ក្រុមប្រឹក្សាសង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ឯកឧត្តម សុខ លូ ក្រុមប្រឹក្សាសង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ឯកឧត្តម សុខ លូ ក្រុមប្រឹក្សាសង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ឯកឧត្តម សុខ លូ ក្រុមប្រឹក្សាសង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ចក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

PLB Banner on article detail