ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជួបសំណេះសំណាល ជាមួយបងប្អូនអតីតយុទ្ធជន ក្នុងពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២

ថ្ងៃព្រហស្បតិ៍ 23 មិថុនា 2022, 10:52

(ត្បូងឃ្មុំ)៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអតីតយុទ្ធជន ក្នុងពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២។ ពិធីនេះ មានការចូលរួមពីលោក លោកស្រី ប្រធានមន្ទី អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៧ ព្រមទាំងបងប្អូនអតីតយុទ្ធជនជាច្រើននាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

លោក អ៊ុន លំអង ប្រធានមន្ទីសង្គមកិច្ចអតីតយុទ្ធជនខេត្តត្បូងឃ្មុំរាយការណ៍អំពីសមាជិកសមាគមអតីតយុទ្ធជននៅតាមបណ្តាក្រុងស្រុកទាំង៧ ត្រូវបានបង្កើតសមាគមអតីតយុទ្ធជនចាប់តាំងពីឆ្នាំ២០១៣ តាមលក្ខន្តិកៈ សមាគមរហូតមកដល់ខែឧសភា ឆ្នាំ២០២២ មានសមាជិកសរុបចំនួន ២០៧២នាក់ ក្នុងនោះមានៈ
-ក្រុងសួងមានសមាជិកចំនួន ១២១នាក់
-ស្រុកក្រូចឆ្មាមានសមាជិកចំនួន ១២៩នាក់
-ស្រុកត្បូងឃ្មុំមានសមាជិកចំនួន ៤៥៣នាក់
-ស្រុកអូររាំងមានសមាជិកចំនួន ២០៣នាក់
-ស្រុកពញាក្រែកមានសមាជិកចំនួន ៦៥២នាក់
-ស្រុកតំបែរមានសមាជិកចំនួន ២៣៥នាក់
-ស្រុកមេមត់មានសមាជិកចំនួន ២៧៩នាក់

លោក ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសរំលឹកខួបលើកទី១៥ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ជូនអង្គពិធីនេះ។

បន្ទាប់មក ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណប្រធានកិត្តិយសអតីតយុទ្ធជនខេត្ត បានថ្លែងថា ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជារបស់យើង។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទៀត ក៏បានយកចិត្តទុកដាក់ ថែរក្សាដល់អតីតយុទ្ធជនរបស់យើងផងដែរក្នុងរយៈកាលកន្លងទៅនេះ។

ឯកឧត្តមបណ្ឌិត ក៏បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់លោកយាយ លោកតា បងប្អូន មីងមា និងសាច់ញាតិទាំងអស់របស់អតីតយុទ្ធជន ដែលសម្ដេចមានសេចក្តីនឹករឭកជាខ្លាំង និងសូមជូនពរ អោយបងប្អូនអតីតយុទ្ធជនយើងទាំងអស់ មានសុខភាពល្អទាំងអស់គ្នាផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត បានយកចំណុចសំខាន់មួយចំនួន នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥ នេះ សម្ដេចសូមអំពាវនាវ ដល់បងប្អូន អតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ដោយជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ច នូវកាលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន អតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាអ៊ំពូមីងបោះឆ្នោត មិនបោះឲ្យគណបក្សកាន់អំណាចជារឿងមួយ តែអាជ្ញាធរ ឃុំ សង្កាត់ដែលជាប់ឆ្នោតត្រូវបម្រើប្រជាពលរដ្ឋគ្រប់និន្នាការដោយទទួលខុសត្រូវ តម្លាភាព និងសមភាពចំពោះមុខច្បាប់។

អតីតយុទ្ធជនចូលរួមចំនួន៤២០នាក់ក្នុងម្នាក់ៗទទួលបាន ៖
១-អង្កមួយបេ
២-មី១កេស
៣-ថវិការ៥០០០០រៀល
៤-ត្រីខ១យូរ
៥-ប្រេងឆាមួយដប
៦-ទឹកត្រី១យួរ
៧-ទឹកសុទ្ឋ១យួរ

PLB Banner on article detail