សាប៊ូ Liby

ខ្ចីម៉ូតូមិត្តភក្តិបំរុងស៊ីដាច់ត្រូវម្ចាស់ប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួន

ថ្ងៃសុក្រ 17 មិថុនា 2022, 11:50

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះក្រោយពីខ្ចីម៉ូតូមិត្តភក្តិរួចគេចខ្លួនបាត់មួយថ្ងៃមួយយប់ និងដោះរបាំងតួ អាវ បំភាន់ភ្នែកម្ចាស់ផងដែរ។

 

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ ករណីរំលោភលើទំនុកចឹត្ត០១ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

 

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ប៉ូច គឿន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ភ្លាមនោះលោកបានប្រើប្រាស់ដឹកនាំកម្លាំងផ្នែកជំនាញចុះស្រាវជ្រាវស្វែងរកមុខសញ្ញារហូតឈានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់។

 

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បន្តថា÷ នៅថ្ងៃកើតហេតុជនសង្ស័យទាំងអស់បានខ្ចីម៉ូតូរបស់មិត្តភក្តិម្នាក់ទៀតហើយបានគេចខ្លួន មិនតែប៉ុណ្ណោះថែមទាំងបានដោះបំបែកអាវ របាំងតួម៉ូតូអស់ដើម្បីបំភាន់ភ្នែកកុំឲ្យម្ចាស់មើលស្គាល់ថែមទៀត តែទីបំផុតនៅតែមិនអាចបំភាន់ភ្នែកកម្លាំងជំនាញបានឡើ។ 

 

ជនសង្ស័យទាំង០៣នាក់ត្រូវឃាត់ខ្លួនរួមមាន ! ១-ឈ្មោះ រឿន រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅបណ្ដោះអាសន្នភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង, ២-ឈ្មោះ ដេត សំអឿន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងទី៣-ឈ្មោះ សេង ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

 

ក្នុងការបង្ក្រាបនគរបាលបានដកហូតម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២១ មួយគ្រឿង ពាក់ផ្លាកលេខពោធិ៍សាត់១L-៨៦០០ ដែលជាម៉ូតូរបស់ជនរងគ្រោះ រួចបានប្រគល់ជូនឲ្យម្ចាស់ដើមវិញដែរ ដោយឡែកជនសង្ស័យត្រូវផ្នែកជំនាញកំពុងបំពេញបែបបទដើម្បីបញ្ជូនយកទៅអនុវត្តតាមនិតិវិធី៕

ខ្ចីម៉ូតូមិត្តភក្តិបំរុងស៊ីដាច់ត្រូវម្ចាស់ប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួន
ខ្ចីម៉ូតូមិត្តភក្តិបំរុងស៊ីដាច់ត្រូវម្ចាស់ប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួន
ខ្ចីម៉ូតូមិត្តភក្តិបំរុងស៊ីដាច់ត្រូវម្ចាស់ប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួន
ខ្ចីម៉ូតូមិត្តភក្តិបំរុងស៊ីដាច់ត្រូវម្ចាស់ប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួន

PLB Banner on article detail