ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២១-២០២២

ថ្ងៃព្រហស្បតិ៍ 16 មិថុនា 2022, 16:58

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ។ 

 

លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំសិក្សា២០២០-២០២១ នេះនៅទូទាំងខេត្ត មានសាលារៀនចំណេះទូទៅសាធារណៈ ឯកជននិងសហគមន៏ចំនួន ១,៤៦៤ សាលា ក្នុងនោះមត្តេយ្យសិក្សាចំនួន ៦៤៦ បឋមសិក្សាចំនួន ៦៧៧ អនុវិទ្យាល័យចំនួន ៩៩ និងវិទ្យាល័យចំនួន ៤២ ហើយបើប្រៀបធៀបនឹងឆ្នាំសិក្សា២០១៩-២០២០ មានការកើនឡើងចំនួន២៧សាលា  រីឯសិស្សមានការកើនឡើងចំនួន ២៨៣,១១០ នាក់ ស្រី ១៤២,៣៤៨ នាក់ ។

 

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា គោលបំណងនៃអង្គសន្និបាតប្រចាំឆ្នាំនាពេលនេះ គឺដើម្បីបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីធ្វើការស្វែងរកនូវការងារដែលបានសម្រេចកន្លងមក និងដើម្បីស្វែងរកអំពីកំហុសឆ្គង ឬភាពខ្វះខាតនៅកំឡុងពេលអនុវត្តការងារកន្លងមកដើម្បីលើកទិសដៅអនុវត្តការងារបន្ត ធ្វើការកែលំអរការងារនូវចំណុចខ្វះខាតកន្លងមក ក្នុងន័យពង្រឹងសមត្ថភាពបុគ្គលិកអប់រំឱ្យកាន់តែប្រសើរឡើងនៅឆ្នាំបន្តបន្ទាប់ទៀត ។

 

ជាមួយគ្នានេះឯកឧត្តមក៏បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ដែលសម្ដេចបានធ្វើការគិតគូរជ្រោមជ្រែងគ្រប់បែបយ៉ាងក្នុងការលើកកម្ពស់វិស័យអប់រំនៅខេត្តបាត់ដំបងឱ្យកាន់តែមានការរីកចម្រើន ជាពិសេសបានជួយសាងសង់អគារសិក្សាថ្មីនៅតាមបណ្ដាក្រុង ស្រុក មួយចំនួនដើម្បីបង្ខិតសាលារៀនឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋងាយស្រួលបញ្ជូនកូនចៅឱ្យមកសិក្សាផងដែរ ។ 

 

បន្ថែមពីនេះឯកឧត្តមបានបន្តអំពាវនាវដល់បុក្គលិកអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ បន្តធ្វើការបណ្ដុះផ្នត់គំនិតដល់សិស្ស និស្សិត និងក្មេងៗជំនាន់ក្រោយ ឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីបញ្ហាគ្រឿងញៀន ដែលជាបញ្ហាចម្បងមួយដែលសង្គមស្ងប់ខ្ពើម និងកំពុងតែបញ្ចៀសចេញឱ្យឆ្ងាយ ព្រោះគ្រឿងញៀនអាចបង្វក់ស្មារតីអ្នកប្រើប្រាស់ឱ្យលែងស្គាល់ល្អអាក្រក់់ និងធ្វើឱ្យឈានទៅរកការឆក់លួចជាដើម ចំណែកបញ្ហាចរាចរណ៍ ក៏នៅតែជាបញ្ហាដល់សង្គម ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាធ្វើការបញ្ជ្រៀបស្មារតីប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដូចនេះបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ មានតួនាទីសំខាន់ក្នុងការបញ្ជ្រៀបស្មារតីសិស្ស និស្សិត កុមារតូច ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍  ។

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២១-២០២២
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២១-២០២២
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២១-២០២២
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២១-២០២២
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២១-២០២២
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២១-២០២២
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២១-២០២២

PLB Banner on article detail