ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះអថ័នស្តេចនាគមហាជ័យ នៅតំបន់ប្រវត្តិសាស្ត្រ x16

ថ្ងៃព្រហស្បតិ៍ 16 មិថុនា 2022, 13:12

(ត្បូងឃ្មុំ)៖ នៅថ្ងៃប្រហស្បតិ៍ទី១៦ ខែមិថុនា ឆ្នាំ២០២២ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះអថ័នស្តេចនាគមហាជ័យ ស្ថិតក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅភូមិកោះថ្ម ឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

 

គួររំលឹកផងដែរថានៅនៅថ្ងៃ ទី២០ មិថុនា ជាថ្ងៃដែលមានសារៈសំខាន់សំរាប់មនុស្សជាតិ «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»តំបន់X-16 ២០ មិថុនា ១៩៧៧ គឺជា របន់ទំព័រប្រវត្តិសាស្រ្តរបស់កម្ពុជាហើយជាដំណាក់កាលមួយដែលបានឃើញជាក់ស្ដែងនូវភាពដឹកនាំដ៏អង់ អាចក្លាហានដែលជាតួអង្គអ្នកដឹកនាំមួយរូបបានប្តូរជីវិតជាមួយនឹងការស្វះស្វែងរកសន្តិភាពការសង្រ្គោះជាតិនៅក្នុងភពខ្មៅងងឹត និងមហន្តរាយ នៃប្រជាជាតិមួយ។ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុងឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សម្តេច តេជោ ហ៊ុន​​ សែន  នាយករដ្ឋមន្ត្រី ព្រមទាំងវីរកម្មាភិបាលវីរយុទ្ធជនយុទ្ធនារីប្រជាជននិង អ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ក្នុងសមរភូមិដើម្បីរំដោះមាតុភូមិពីកណ្ដាប់ដៃរបបប្រល័យពូជសាសន៍ ប៉ុល​ ពត ដែលកាលនោះសម្តេច តេជោគ្រាន់តែជាមេបញ្ជាការទ័ពមួយរូបបានចេញដំណើរភៀសខ្លួនទៅប្រទេសវៀតណាមជាមួយមិត្តរួមអាវុធដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ និងជួយសង្គ្រោះជីវិតបងប្អូនប្រជាជននិងសង្គមជាតិឲ្យរស់ឡើងវិញរហូតមានការរីកចម្រើនដល់សព្វថ្ងៃនេះ។

 

សូមបបញ្ជាក់ផងដែរថា ពិធីក្រុងពាលីបញ្ចុះអថ័នស្តេចនាគមហាជ័យហើយអថព្វនេះជាឈ្មោះព្រាហ្មណ៍ម្នាក់ជាអ្នកផ្ដើមបង្កើតលទ្ធិបូជាភ្លើងនិងអថព្វវេទ។ ខ្មែរសម័យបុរាណច្រើនហៅក្លាយជា អថ័ន មកពីពាក្យសំស្ក្រឹតអថវ៌ន៑កាត់ វ៌ ចេញនៅត្រឹមតែ ន៑, ប្រើជាឈ្មោះមន្តអាគមពួកមួយសម្រាប់សូត្រសែកហៅឬបណ្ដេញភូតបិសាចជាដើម និងពិធីបូជាបញ្ចុះគោលចារឹកសន្មតថាជាជយភូមិមន្តអថ័ន, បញ្ចុះអថ័ន ។កាលនៅសម័យសង្គ្រាមគេប្រើមន្តអាគមអថ័ន{ អាថាន់ការពារខ្លួន } ឱមផាត់ មហាផាត់ នមោពុទ្ធាយ សុបតិយោ ទើបអញ្ជើញស្ដេចអដ្ធានចុះមកចាំឆ្អឹងអញមួនបីដូចដែក មកចាំស្បែកអញមួនបីដូចស្ពាន់ នៅកាលណាមានអាសន្នអន់ក្រអី សូមលោកចុះមកជួយស្ថិតក្នុងខ្លួនខ្ញុំផង សោសោ តិតសោ បតិយោ គបតិយោ៕ 

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះអថ័នស្តេចនាគមហាជ័យ នៅតំបន់ប្រវត្តិសាស្ត្រ x16
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះអថ័នស្តេចនាគមហាជ័យ នៅតំបន់ប្រវត្តិសាស្ត្រ x16
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះអថ័នស្តេចនាគមហាជ័យ នៅតំបន់ប្រវត្តិសាស្ត្រ x16
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះអថ័នស្តេចនាគមហាជ័យ នៅតំបន់ប្រវត្តិសាស្ត្រ x16
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះអថ័នស្តេចនាគមហាជ័យ នៅតំបន់ប្រវត្តិសាស្ត្រ x16
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះអថ័នស្តេចនាគមហាជ័យ នៅតំបន់ប្រវត្តិសាស្ត្រ x16
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះអថ័នស្តេចនាគមហាជ័យ នៅតំបន់ប្រវត្តិសាស្ត្រ x16
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះអថ័នស្តេចនាគមហាជ័យ នៅតំបន់ប្រវត្តិសាស្ត្រ x16

PLB Banner on article detail

អត្ថបទពេញនិយម